តាលីបង់​និងតំណាងសង្គមស៊ីវិលអាហ្វហ្គានីស្ថានចាប់ផ្តើមការចរចា

(VOVWORLD) - នៅថ្ងៃទី២៣ ខែមករា គណៈប្រតិភូតាលីបង់បានចាប់ផ្តើមការចរចាជាមួយតំណាងសង្គមស៊ីវិលអាហ្វហ្គានីស្ថាន នៅទីក្រុង Oslo ប្រទេសន័រវេស។ 
តាលីបង់​និងតំណាងសង្គមស៊ីវិលអាហ្វហ្គានីស្ថានចាប់ផ្តើមការចរចា - ảnh 1រដ្ឋមន្ត្រីការបរទេសអាហ្វហ្គានីស្ថានលោក Amir Khan Muttaqi និងគណៈប្រតិភូតាលីបង់ថតរូបនៅព្រលានយន្តហោះកាប៊ុល ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២។(រូបថត៖ AFP/TTXVN)

គណៈប្រតិភូតាលីបង់ដឹកនាំដោយរដ្ឋមន្ត្រីការបរទេសលោក Amir Khan Muttaqi ជាគណៈប្រតិភូដំបូងបង្អស់នៃកងកម្លាំងនេះ ទៅកាន់អឺរ៉ុប គិតតាំងពីការត្រលប់មកដណ្ដើមយកការគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថានឡើងវិញក្នុងខែសីហា ឆ្នាំ២០២១។

ក្រសួងការបរទេសន័រវេសបានឲ្យដឹងថា ការចរចានេះផ្តោតសំខាន់លើបញ្ហាការពារសិទ្ធិមនុស្ស និងជំនួយមនុស្សធម៌ ដែលក្នុងនោះ ថ្ងៃចរចាដំបូងគឺសម្រាប់ជំនួបប្រាស្រ័យជាមួយសកម្មជននារី និងអ្នកសារព័ត៌មាន។ ក្នុងរយៈពេលពីរថ្ងៃធ្វើការបន្តទៀត ក្រុមតាលីបង់បានជួបជាមួយអាជ្ញាធរនៃប្រទេសម្ចាស់ផ្ទះ និងអាជ្ញាធរនៃប្រទេសមួយចំនួនរួមមាន អង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី អាមេរិក និងតំណាងសហភាពអឺរ៉ុប(EU)។ យោងតាមរដ្ឋមន្ត្រីការបរទេសន័រវេសលោកស្រី Anniken Huitfeldt ព្រឹត្តិការណ៍នេះមិនមានន័យថាជាការទទួលស្គាល់ ឬធ្វើឱ្យស្របច្បាប់កម្លាំងតាលីបង់ដែលកំពុងកាន់អំណាចនៅអាហ្វហ្គានីស្ថាននោះទេ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ