តាលីបង់នៅប៉ាគីស្ថានប្រកាសថាបានដំណើរការវាយប្រហារដោយគ្រាប់បែកនៅ Lahore

តាលីបង់នៅប៉ាគីស្ថានប្រកាសថាបានដំណើរការវាយប្រហារដោយគ្រាប់បែកនៅ Lahore - ảnh 1
នាំយកកុមាមួយនាក់ត្រូវរងរបួសចាកចេញពីកន្លែងកើតហេតុការបំផ្ទុះគ្រាប់បែក
(រូបថត៖AFP/ TTXVN)

(VOVworld) - ក្រុម Tahreek-i-Taliban Pakistan Jamaatul Ahrar ជាក្រុមតាលីបង់មួយ
នៅប៉ាគីស្ថាន​ បានទទួលស្គាល់ដំណើរការវាយប្រហារអត្តឃាតតម្រង់ទៅលើសួន
ឧទ្យាន​ Gulshan-i-Iqbal នៅទីក្រុង Lahore ខេត្ត Punjab របស់ ប៉ាគីស្ថាន នាយប់ថ្ងៃទី
២៧ មិនា ដែលបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ៦៥នាក់ស្លាប់និង២៥០នាក់
រងរបួស។នាថ្ងៃដដែល នាយករដ្ឋមន្រ្តីឥណ្ឌាលោក​ Narenda Modi បានហៅទូរស័ព្ទ
ទៅកាន់សមភាគីប៉ាគីស្ថានលោក Nawaz Sharif ចូលរួមពាក្យរំលែកទុក្ខដ៏ជ្រាល
ជ្រៅ។ក្នុងពេលនោះ អ្នកនាំពាក្យក្រុមប្រឹក្សា សន្តិសុខជាតិអាមេរិកលោក​ Ned
Price នាថ្ងៃទី២៧ មិនា បានឲ្យដឹងថា អាមេរិក ថ្កោលទោសការវាយប្រហារអត្ត
ឃាតនៅ Lahore ព្រមទាំងសន្យាថា នឹង សហការជាមួយប៉ាគីស្ថានដើម្បីកំទិច
លទ្ធិភេរវកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ