តាលីបង់បើកយុទ្ធនាការកំចាត់ IS

(VOVWORLD) - តាលីបង់នឹងវាយប្រហារសំដៅកំទិចសាខារបស់ IS នៅតំបន់រដ្ឋធានីកាប៊ុល និងខេត្ត Nangarhar ដែលមានព្រំប្រទល់ជាប់ជាមួយប៉ាគីស្ថាន។ យុទ្ធនាការនេះ ប្រព្រឹត្តទៅបន្ទាប់ពីរយៈពេល២សប្ដាហ៍បង្ហូរឈាមកន្លងមកនៅ ទីក្រុងកណ្ដាលនៃខេត្ត Jalalabad។

តាលីបង់បើកយុទ្ធនាការកំចាត់ IS - ảnh 1កម្លាំងតាលីបង់នៅអាហ្គានីស្ថាន។ (រូបថត៖ Reuters)
កម្លាំងតាលីបង់កំពុងកាន់អំណាចនៅអាហ្គានីស្ថាន ទើបបានចាប់ផ្ដើមយុទ្ធ នាការមួយសំដៅលុបបំបាត់ហានិភ័យនៃអង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសនៅ ប្រទេសអាស៊ីខាងត្បូងមួយនេះ។
តាលីបង់នឹងវាយប្រហារសំដៅកំទិចសាខារបស់ IS នៅតំបន់រដ្ឋធានីកាប៊ុល និងខេត្ត Nangarhar ដែលមានព្រំប្រទល់ជាប់ជាមួយប៉ាគីស្ថាន។ យុទ្ធនាការនេះ ប្រព្រឹត្តទៅបន្ទាប់ពីរយៈពេល២សប្ដាហ៍បង្ហូរឈាមកន្លងមកនៅ ទីក្រុងកណ្ដាលនៃខេត្ត Jalalabad។
យ៉ាងហោចណាស់បានកើតមានករណីវាយប្រហារដោយកាំភ្លើងនិងគ្រាប់បែកចំនួន៣ករណី សំដៅទៅលើទីតាំងនានារបស់តាលីបង់ ដែលបណ្ដាលឲ្យខ្មាន់កាំភ្លើង នៃកម្លាំងនេះនិងជនស៊ីវិលមួយចំនួនត្រូវស្លាប់។ តាលីបង់ឡើងកាន់អំណាចចាប់តាំង ពីពាក់កណ្ដាលខែសីហា ក្នុងបរិបទដែលកងទ័ពបរទេសដកខ្លួនចេញពីប្រទេសក្នុង ស្ថានការណ៍វឹកវរ។ ប៉ុន្តែ តាលីបង់បានជួបប្រទះនឹងការយាយីរបស់អង្គការ IS ដែល បានធ្វើសកម្មភាពនៅ Nangarhar ក្នុងអំឡុងពេលច្រើនឆ្នាំកន្លងមក។ IS ប្រកាសថា បានវាយប្រហារទៅលើព្រលានយន្តហោះកាប៊ុលកាលពីថ្ងៃទី២៦ សីហា ដែល បណ្ដាលឲ្យមនុស្សជិត ២០០នាក់ស្លាប់ ក្នុងនោះមានបុគ្គលិកអាមេរិក១៣នាក់និង សមាជិកតាលីបង់ជាច្រើន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ