តាលីបង់​ប្តេជ្ញា​ធានាការពារ​​សន្តិ​សុខ​សម្រាប់​ស្ថានបេសកកម្ម​ EU ប្រចាំ​នៅ​អាហ្វហ្គានីស្ថាន​

(VOVWORLD) - អ្នកនាំពាក្យក្រសួងការបរទេសនៃរដ្ឋាភិបាលតាលីបង់លោក Abdul Qahar Balkhi បានឲ្យដឹងថា ការបើកស្ថានបេសកកម្មរបស់ EU ឡើងវិញនឹងក្លាយជា "ជំហានដ៏រឹងមាំនិងវិជ្ជមាន ហើយយើងខ្ញុំស្វាគមន៍ប្រការនេះ" ។
តាលីបង់​ប្តេជ្ញា​ធានាការពារ​​សន្តិ​សុខ​សម្រាប់​ស្ថានបេសកកម្ម​ EU ប្រចាំ​នៅ​អាហ្វហ្គានីស្ថាន​ - ảnh 1អ្នកនាំពាក្យរដ្ឋាភិបាលតាលីបង់ លោក Abdul Qahar Balkhi  (រូបថត ៖ aljazeera.com)

នៅថ្ងៃទី២៥ ខែតុលា រដ្ឋាភិបាលអាហ្វហ្គានីស្ថានដឹកនាំដោយក្រុមតាលីបង់បានប្តេជ្ញាធានាការពារសន្តិសុខសម្រាប់ស្ថានបេសកកម្មនៃសហភាពអឺរ៉ូប(EU) នៅទីក្រុងកាប៊ុល ក្នុងបរិបទដែលទីក្រុងប្រ៊ុចសែលកំពុងពិចារណាដោយប្រុងប្រយ័ត្នអំពីការវិលត្រឡប់ទៅកាន់ប្រទេសអាស៊ីនិរតីនេះវិញ។ អ្នកនាំពាក្យក្រសួងការបរទេសនៃរដ្ឋាភិបាលតាលីបង់លោក Abdul Qahar Balkhi បានឲ្យដឹងថា ការបើកស្ថានបេសកកម្មរបស់ EU ឡើងវិញនឹងក្លាយជា "ជំហានដ៏រឹងមាំនិងវិជ្ជមាន ហើយយើងខ្ញុំស្វាគមន៍ប្រការនេះ" ។

នាថ្ងៃដដែលនោះ រុស្ស៊ីបានដាស់តឿនបណ្តាប្រទេសលោកខាងលិចឲ្យតភ្ជាប់ទំនាក់ទំនងជាមួយរដ្ឋាភិបាលតាលីបង់ឡើងវិញ ហើយបានអំពាវនាវឲ្យបណ្តាប្រទេសជាសមាជិកEU បើកស្ថានទូតរបស់ខ្លួននៅអាហ្វហ្គានីស្ថានឡើងវិញផងដែរ។បេសកជនពិសេសរបស់ប្រធានាធិបតីរុស្ស៊ីប្រចាំនៅអាហ្វហ្គានីស្ថាន លោក Zamir Kabulov បានចាត់ទុកថា បណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប "មិនគួរចាកចេញពីប្រទេសអាហ្វហ្គានីស្ថាននោះទេ" ហើយឥឡូវនេះគឺជាពេលវេលាសម្រាប់មន្ត្រីការទូតអឺរ៉ុបវិលត្រឡប់ទៅកាន់ប្រទេសអាស៊ីភាគនិរតីនេះវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ