តាលីបង់បន្តដាក់ចេញលក្ខ័ណដើម្បីតភ្ជាប់ការចរចារសន្តិភាពជាមួយរដ្ឋអំណាចអាហ្គានីស្ថាន

តាលីបង់បន្តដាក់ចេញលក្ខ័ណដើម្បីតភ្ជាប់ការចរចារសន្តិភាពជាមួយរដ្ឋអំណាចអាហ្គានីស្ថាន - ảnh 1
ប៉ូលីសអាហ្គានីស្ថានឈរយាមនៅប៉ូស្តិ៍ត្រួតពិនិត្យមួយ​ (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី៥ មិនា ចលនាអ៊ីស្លាមតាលីបង់បានបដិសេធវិលត្រឡប់មក
ចូលរួមវង់ចរចារសន្តិភាពដែលត្រូវផ្អាកចាប់តាំងពីខែសីហាឆ្នាំទៅមិញជាមួយរដ្ឋា
ភិបាលអាហ្គានីស្ថាន ព្រមទាំងបញ្ជាក់ជាថ្មីម្ដងទៀតនូវលក្ខ័ណចម្បងសំរាប់ដំណើរ
ការផ្សះផ្សានេះ។តាមនោះ តាលីបង់គ្រាន់តែយល់ព្រមតភ្ជាប់វង់ចរចារសន្តិភាព
ដោយលក្ខ័ណ ថា កងកម្លាំងទាហានបរទេសត្រូវដកចេញពីអាហ្គានីស្ថាន សហ
គមន៍អន្តរជាតិលើកក្រុមឧទ្ទាមនេះចេញពីបញ្ជីរាយនាមដាក់ទ័ណ្ឌកម្ម ហើយ
ឈ្លើយសិកតាលីបង់ត្រូវបានដោះលែង។បម្រែបម្រួលពោលខាងលើ បណ្ដាលឲ្យ
ដំណើរការចរចារសន្តិភាពនៅអាហ្គានីស្ថានប្រឈមមុខនឹងគ្រោះអាសន្នទទួល
បរាជ័យ ព្រមទាំងបំបែកការខំប្រឹងប្រែងរបស់អាមេរិក ប៉ាគីស្ថាន ចិន និងអាហ្គា
នីស្ថានក្នុងការតភ្ជាប់ជំនួបចរចារឡើងវិញសំដៅបញ្ចប់ជំលោះ បង្ហូរឈាមដែល
បានអូសបន្លាយក្នុងអំឡុងច្រើនឆ្នាំនៅប្រទេសអាស៊ីនិរតីនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ