តាលីបង់ពិភាក្សាអំពីអនាគតរបស់ប្រទេសជាមួយកងកម្លាំងសន្តិសុខ ដោយអំពាវនាវឱ្យមានសាមគ្គីភាព
(VOVWORLD) - កាលពីថ្ងៃទី ១៩ សែសីហា មន្ត្រីតាលីបង់មួយរូបបានឲ្យដឹងថា មេដឹកនាំនៃកងកម្លាំងនេះ បានចាប់ផ្ដើមធ្វើការពិភាក្សាគ្នា ជាមួយបណ្ដាសមាជិកនៃកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានអំពីអនាគតរបស់ប្រទេស។
សមាជិកជាន់ខ្ពស់របស់តាលីបង់ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាននៅថ្ងៃទី ១៧ ខែសីហាឆ្នាំ ២០២១ (រូបភាព៖ REUTERS/VNA) |
មន្រ្តីរូបនេះបានឲ្យដឹងថា មេបញ្ជាការ និងសមាជិកជាន់ខ្ពស់របស់ក្រុមតាលីបង់ក៏បានចាប់ផ្តើមធ្វើស្ថិតិអំពីចំនួនអាវុធ និងឧបករណ៍ទាំងអស់ដែល ដែលសហរដ្ឋអាមេរិក និង កងកម្លាំងរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ)បានបន្សល់ទុក។ មន្ត្រីរូបនេះ ក៏បានលើកច្បាស់ថា មិនគប្បីទម្លាក់កំហុសលើក្រុមតាលីបង់ ចំពោះស្ថានការណ៍វឹកវរនិងការស្លាប់និងរងរបួសនៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ នៅព្រលានយន្តហោះអន្តរជាតិក្នុងរដ្ឋធានីកាប៊ុលបានឡើយ ខណៈពេលដែលមនុស្សជាច្រើនបានប្រញាប់ប្រញាល់ចាកចេញពីប្រទេសនេះបន្ទាប់ពីកម្លាំងតាលីបង់ដណ្ដើមបានសិទ្ធិគ្រប់គ្រង។
ក្នុងសេចក្តីប្រកាសមួយ ដែលបាននាំចេញនាថ្ងៃដដែល ចំនឹងឱកាសដែល អាហ្វហ្កានីស្ថាន ដណ្ដើមបានឯករាជ្យពីចក្រភពអង់គ្លេស (១៩ សីហា ១៩១៩) នោះ ក្រុមតាលីបង់បានអំពាវនាវដល់ឥស្សរជនសាសនា និងប្រជាជនអាហ្វហ្កានីស្ថានសាមគ្គីគ្នា ហើយបញ្ចុះបញ្ចូលប្រជាជនកុំព្យាយាមចាកចេញពីប្រទេសផងដែរ៕