តាលីបង់ព្រមានបើកយុទ្ធនាការវាយប្រហារទៅលើកងទ័ព NATO ប្រចាំនៅអាប់ហ្គានីស្ថាន
|
តាលីបង់ព្រមានបើកយុទ្ធនាការវាយប្រហារទៅលើកងទ័ព NATO អាប់ហ្គានីស្ថាន
(Image: Vietnam+) |
(VOVworld) – បណ្ដាមុខសញ្ញាឥស្លាមជ្រុលនិយមតាលីបង់បានឲ្យដឹងថា៖ យុទ្ធនាការ វាយប្រហារមុនពេល NATO ដកកងទ័ពចេញពីអាប់ហ្គានីស្ថាន ចាប់ពីថ្ងៃទី ១២ ឧសភា
ខាងមុខ។ បណ្ដាមូលដ្ឋានយោធារបស់អាមេរិក ស្ថានទូតបរទេសនានា មជ្ឈដ្ឋានមន្ត្រី
រដ្ឋាភិបាលនិងអង្គការអន្តរជាតិគឺជាមុខសញ្ញាវាយប្រហាររបស់តាលីបង់ក្នុងយុទ្ធនាការ
នេះ។ តាមកិច្ចព្រមព្រៀងមួយរវាង Kabul និងវ៉ាស៊ីនតោនដែលត្រូវបាន ចុះហត្ថលេខា
មុននោះ បន្ទាប់ពីដកកងទ័ពចេញពីអាប់ហ្គានីស្ថាន នៅមានទាហាន NATO ចំនួន ៥១
ពាន់នាក់ ស្ថិតនៅប្រទេសនេះដើម្បីអនុវត្តភារកិច្ចហ្វឹកហាត់ប្រឆាំង ភេវកម្មសំរាប់
កងទ័ពអាប់ហ្គានីស្ថាន។ ក្នុងសេចក្តីថ្លែងការមួយលើគេហទំព័រ តាលីបង់ បានព្រមាន
ថា៖ កំលាំងនេះនឹងបន្តធ្វើសកម្មភាពប្រឆាំងកងទ័ព NATO បើទោះបី មានវត្តមានទាហានអាមេរិករាប់ពាន់នាក់ប្រចាំនៅប្រទេសនេះក្តី៕