តាលីបង់វាយប្រហារអត្តឃាតដោយគ្រាប់បែកនៅទីក្រុងកាប៉ូលអាប់ហ្គានីស្ថាន

តាលីបង់វាយប្រហារអត្តឃាតដោយគ្រាប់បែកនៅទីក្រុងកាប៉ូលអាប់ហ្គានីស្ថាន - ảnh 1
តាលីបង់វាយប្រហារអត្តឃាតដោយគ្រាប់បែកនៅទីក្រុងកាប៉ូលអាប់ហ្គានីស្ថាន (Image: VNA)


(VOVworld) – ការវាយប្រហារអត្តឃាតដោយគ្រាប់បែកដាក់ក្នុងរថយន្តតម្រង់
ទៅលើភោជនីយដ្ឋានបារាំងល្បីឈ្មោះ Le Jardin បានកើត មានឡើងនៅរដ្ឋធានី
កាប៉ូលរបស់អាប់ហ្គានីស្ថាន នាថ្ងៃទី ១ មករា។ អ្នកនាំពាក្យកំលាំងតាលី បង់នៅ
អាប់ហ្គានីស្ថាន  Zabihullah Mujahid បានទទួលស្គាល់អង្គការនេះឈរ នៅខាង
ក្រោយការវាយប្រហារពោលខាងលើ ហើយឲ្យដឹងថា៖​ មនុស្សជាច្រើន នាក់រង
របួសក្នុងរឿងហេតុនេះ។ ក្នុងសេចក្តីប្រកាសមួយ នាថ្ងៃទី​ ១ មករា ប្រធានាធិបតី
អាប់ហ្គានីស្ថាន លោក  Ashraf Ghani  បានចាត់ទុកថា៖ នេះគឺជា ឧក្រិដ្ឋកម្មមិន
អាចលើកលែងទោសបានឡើយ ហើយអះអាងថា៖ អ្នកសម្លាប់ ជនស៊ីវិលនឹង
គ្មានអាសនៈលើតុចរចារសន្តិភាពទេ។ ការវាយប្រហារបានកើត មានឡើង
បន្ទាប់ពីមេបញ្ជាការកងទ័ពថ្មើរជើងប៉ាគីស្ថាន លោក Raheel Sharif ជួបការចរ
ចារជាមួយបណ្ដាថ្នាក់ដឹកនាំអាប់ហ្គានីស្ថានសំដៅចាប់ផ្តើមឡើងវិញការចរចារ
សន្តិភាពជាមួយកំលាំងជ្រុលនិយមតាលីបង់៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ