តំលៃប្រាក់ទំនិញនាំចេញក្នុងរយៈពេល៦ខែដើមឆ្នាំរបស់វៀតណាមតាមការប៉ាន់ស្មានសម្រេចបានជិត ១១៤ ពាន់លានដុល្លារ

(VOVWORLD) - តម្លៃប្រាក់ទំនិញនាំចេញក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៨ របស់វៀតណាមតាមការប៉ាន់ស្មានសម្រេចបានជិត ១១៤ ពាន់លានដុល្លារអាមេរិក កើនឡើង ១៦% បើធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ ក្នុងនោះវិស័យវិនិយោគ ទុនបរទេស ដែលគិត ទាំងប្រេងឆៅសម្រេចបាន៨០ ពាន់លានដុល្លារអាមេរិក ស្រូបយក ៧១%នៃតម្លៃប្រាក់នាំចេញសរុបដែលកើនឡើង ១៤,៥% ។
តំលៃប្រាក់ទំនិញនាំចេញក្នុងរយៈពេល៦ខែដើមឆ្នាំរបស់វៀតណាមតាមការប៉ាន់ស្មានសម្រេចបានជិត ១១៤ ពាន់លានដុល្លារ - ảnh 1 តំលៃប្រាក់ទំនិញនាំចេញក្នុងរយៈពេល៦ខែដើមឆ្នាំរបស់វៀតណាមតាមការប៉ាន់ស្មានសម្រេចបានជិត ១១៤ ពាន់លានដុល្លារ

យោងតាមលោកសាស្ត្រាចារ្យរងបណ្ឌិត Pham Tat Thang អ្នកជំនាញផ្នែក ពាណិជ្ជកម្មបានឲ្យដឹងថាតាមទូរលេខនេះមិនទាន់មានកំណើនគួរឲ្យកត់សម្គាល់ឡើយវៀតណាមគប្បីមានការផ្លាស់ប្តូរយុទ្ធសាស្ត្រអភិវឌ្ឍន៍ដើម្បីបង្កើនតម្លៃឧស្សាហកម្មនិងនាំចេញទំនិញនាពេលខាងមុខ។

“យើងគប្បីយកចិត្តទុកដាក់បន្ថែមទៀតចំពោះគម្រោងការណ៍ FDI ពីបណ្តា ប្រទេសដែលមានវិស័យឧស្សាហកម្មទំនើប។ ជាពិសេសយើងគប្បីផ្តល់អាទិភាព ដល់គម្រោងការណ៍នានាដែលមានកម្រិតបច្ចេកវិទ្យានៃឧស្សាហកម្ម 4.0 ។ ហេតុដច្នេះហើយនេះគឺជាឱកាសល្អសម្រាប់យើងដើម្បីលើកកំពស់សមត្ថភាព និងកម្លាំងប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ច។”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ