តំលៃប្រាក់នៃការនាំចេញហួតកំរិតរបស់វៀតណាមទៅបារាំងទទួលបាន ២ ពាន់លានអឺរ៉ូក្នុងឆ្នាំ ២០១៣


តំលៃប្រាក់នៃការនាំចេញហួតកំរិតរបស់វៀតណាមទៅបារាំងទទួលបាន ២ ពាន់លានអឺរ៉ូក្នុងឆ្នាំ ២០១៣ - ảnh 1
តំលៃប្រាក់នៃការនាំចេញហួតកំរិតរបស់វៀតណាមទៅបារាំងទទួលបាន ២ ពាន់លានអឺរ៉ូក្នុងឆ្នាំ ២០១៣។ (Image: Vietnam+)

(VOVworld) - តំលៃប្រាក់នៃការនាំចេញហួតកំរិតរបស់វៀតណាមទៅបារាំង​ទទួល
បាន ២ ពាន់លានអឺរ៉ូក្នុងឆ្នាំ ២០១៣។ ទិន្នន័យនេះបានសឲ្យឃើញថា៖ ទោះបីជា
ខឿនសេដ្ឋកិច្ចបារាំងជួបការលំបាកជាច្រើនក្នុងឆ្នាំ ២០១៣ក្តី ប៉ុន្តែ វៀតណាមនៅ
រក្សាកំណើននាំចេញរបស់ខ្លួន។ ខណៈពេលនោះ តាមតួរលេខស្ថិតិនៃស្ថាប័ន
គយរបស់បារាំងបានបញ្ជាក់ថា៖ ក្នុងឆ្នាំ ២០១៣ តំលៃពាណិជ្ជកម្មទ្វេភាគីរវាង
វៀតណាមនិងបារាំងទទួលបាន ៣,៥ ពាន់លានអឺរ៉ូ កើនឡើង ៦% បើប្រៀបនឹង
ឆ្នាំ ២០១២។ ដោយហេតុនេះ ទំនាក់ទំនងពាណិជ្ជកម្មរវាង វៀតណាមនិងបារាំង
បន្តអភិវឌ្ឍន៍ចីរភាព។ បារាំងគឺជាទីផ្សារមួយជួរមុខចំពោះមុខទំនិញនាំចេញរបស់
វៀតណាមក្នុងចំណោមទីផ្សារក្នុងសហភាពអឺរ៉ុប (EU) ។ បណ្ដាមុខទំនិញនាំចេញ
ប្រពៃណីរបស់វៀតណាមភាគច្រើនគឺស្បែកជើង តម្បាញកាត់ដេរទូរស័ព្ទចល័ត
ជាដើម។ ជាពិសេស តំលៃប្រាក់នាំចេញវត្ថុធាតុដើមឱសថបានកើនឡើង ៣​០០%
បើប្រៀបនឹងឆ្នាំ ២០១២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ