តំលៃប្រាក់នៃការនាំចេញហួសកំរិតរបស់វៀតណាមនឹងទទួលបាន ១,៥ ពាន់លានដុល្លាអាមេរិកក្នុងឆ្នាំ ២០១៤


តំលៃប្រាក់នៃការនាំចេញហួសកំរិតរបស់វៀតណាមនឹងទទួលបាន ១,៥ ពាន់លានដុល្លាអាមេរិកក្នុងឆ្នាំ ២០១៤ - ảnh 1
តំលៃប្រាក់នៃការនាំចេញហួសកំរិតរបស់វៀតណាមនឹងទទួលបាន ១,៥ ពាន់លានដុល្លាអាមេរិកក្នុងឆ្នាំ ២០១៤ (Image: tno.vn)

(VOVworld) - តាមតួរលេខស្ថិតិនៃនាយកដ្ឋាននាំចេញនាំចូលចំណុះក្រសួងឧស្សហ ពាណិជ្ជកម្មវៀតណាមបានឲ្យដឹងថា៖ គិតដល់ចុងខែ វិច្ឆិការ ឆ្នាំ ២០១៤ តំលៃប្រាក់ នាំចេញហួសកំរិតទទួលបាន ២,១ ពាន់លានដុល្លាអាមេរិក។ ប៉ុន្តែ បណ្ដាអង្គភាព អាជីវកម្មនឹងត្រូវជំរុញខ្លាំងការនាំចូលវត្ថុធាតិដើមសំរាប់បំរើឲ្យផលិតកម្មនាចុងឆ្នាំ
២០១៤ ដោយហេតុនេះ តំលៃប្រាក់នាំចេញហួសកំរិតរបស់វៀតណាមគ្រោងនឹង
ទទួលបាន ១,៥ ពាន់លានដុល្លាអាមេរិកក្នុងឆ្នាំ ២០១៤។ ក្នុងរយៈពេល ១១ ខែកន្លង
មក តំលៃប្រាក់នៃការនាំចេញទំនិញគ្រប់ប្រភេទទទួលបានកំណើនខ្លាំង ជាពិសេសគឺ ក្រុមឧស្សាហកម្មកែច្នៃ។ តំលៃប្រាក់នៃការនាំចេញទំនិញឧស្សាហកម្មកែច្នៃទទួលបាន
១០០,១៤ ពាន់លានដុល្លាអាមេរិក កើនឡើង ១៤,៨% បើប្រៀបនឹងរយៈពេលដូចគ្នានា
ឆ្នាំ ២០១៣។ ស្តីពីទីផ្សារនាំចេញ អាមេរិកបន្តដើតួនាទីជាទីផ្សារនាំចេញធំបំផុតរបស់
វៀតណាម ដោយមានតំលៃប្រាក់នៃការនាំចេញទទួលបាន ២៦,២ ពាន់លានដុល្លា
អាមេរិក កើនឡើង ២១,៣% បើប្រៀបនឹងឆ្នាំ ២០១៣៕

ប្រតិកម្មទៅវិញ

ផ្សេងៗ