តំលៃប្រាក់នាំចេញសរុប កសិផល រុក្ខផល ជលផលកើន ១៤.៥%
ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម នាថ្ងៃទី ២៥ មិថុនា បានឲ្យដឹងថា៖ តំលៃប្រាក់នាំចេញសរុប កសិផល រុក្ខផល ជលផល ក្នុងរយៈពេល ៦ ខែដើមឆ្នាំ
២០១២ តាមការប៉ាន់ស្មាន ទទួលបានជិត ១៣ ពាន់ ៧ រយលានដុល្លារ អាមេរិក កើន
១៤.៥% បើប្រៀបនឹងរយៈពេលដូចគ្នាពីឆ្នាំទៅមីញ។ ជាមួយលទ្ធផលនេះ អតិរេកពាណិជ្ជកម្មរបស់ផ្នែក ក្នុងរយៈពេល ៦ ខែ ទទួលបានប្រហែល ៥ ពាន់ ៧ រយលានដុល្លាអាមេរិក រួមចំណែកកាត់បន្ថយការនាំចូលហួសកំរិតឲ្យប្រទេសទាំង
មូល។ តាមការវាយតំលៃរបស់ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទឲ្យដឹងថា៖ ក្រៅពី អង្កនិងកៅស៊ូ មុខទំនិញនាំចេញសំខាន់មួយចំនួនសុទ្ធតែមានកំណើនជាទីគាប់ ចិត្ត។
ជាពិសេស ការនាំចេញកាហ្វេក្នុងខែ មិថុនា ទទួលបានជិត ១ ពាន់ ១ រយលាន តោន ជាមួយតំលៃប្រាក់នាំចេញ គឺ ២ ពាន់ ៣ រយលាន ដុល្លាអាមេរិក៕