តំលៃប្រាក់ពាណិជ្ជកម្មឆ្លងច្រកទ្វាពំ្រដែនទទួលបាន ៧២ ពាន់លានដុល្លាអាមេរិក
|
តំលៃប្រាក់ពាណិជ្ជកម្មនាំចេញនាំចូលឆ្លងច្រកទ្វាពំ្រដែនទទួលបាន ៧២ ពាន់លានដុល្លាអាមេរិកកាលពីឆ្នាំ ២០០៨ ដល់ខែ កញ្ញា ឆ្នាំ ២០១៣។ (Image: VOV) |
(VOVworld) – ក្នុងសន្និសីទផ្តល់ប្តូរការងារនៃគណៈកម្មាធិការទទួលបន្ទុកពាណិជ្ជកម្ម
តំបន់ព្រំដែន នាព្រឹកថ្ងៃទី ២៦ វិច្ឆិកា នៅ ទីក្រុងហាណូយគណៈកម្មាធិការទទួលបន្ទុក
ពាណិជ្ជកម្មក្នុងតំបន់ព្រំដែនមជ្ឈឹមបានឲ្យដឹងថា៖ តំលៃប្រាក់ពាណិជ្ជកម្មនាំចេញនាំ
ចូលឆ្លងច្រកទ្វាពំ្រដែនទទួលបាន ៧២ ពាន់លានដុល្លាអាមេរិកកាលពីឆ្នាំ ២០០៨
ដល់ខែ កញ្ញា ឆ្នាំ ២០១៣។ ក្រៅពីលទ្ធផលសកម្មដែលទទួលបានបណ្ដាតំណាង
ក៏បានចាត់ទុកដែរថា៖ នៅមានបញ្ហាសេសសល់ក្នុងការគ្រប់គ្រងពាណិជ្ជកម្មតំបន់
ព្រំដែនក្នុងរយៈពេលកន្លងទៅ។ ដើម្បីជំនះពុះពារលើការលំបាកពោលខាងលើ
រដ្ឋមន្ត្រីក្រសួងឧស្សាហ ពាណិជ្ជកម្មវៀតណាម លោក Vu Huy Hoang បានឲ្យដឹងថា៖
“យើងត្រូវម្ចាស់ការក្នុងការត្រួតពិនិត្យនិងជួបចរចារជាមួយបណ្ដាប្រទេសដែលមាន
ខ្សែព្រំដែនរួមជាមួយវៀតណាមដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងអំពីពាណិជ្ជកម្ម
សេវ៉េកម្មឆ្លងពំ្រដែនឲ្យសមស្របនឹងសំណូរពរនៃការពិតជាក់ស្តែង។ បន្ទាប់នោះ យើងនឹងជំរុញខ្លាំងយុទ្ធសាស្ត្រផែនការសហប្រតិបត្តិការក្នុងតំបន់ព្រំដែនជាមួយ
ប្រទេសជិតខាងនានា៕”