តាមតួលេខស្ថិតិរបស់អគ្គនាយកដ្ឋានគយវៀតណាមឲ្យដឹងថា៖ ក្នុងរយៈពេល ៦ ខែដើម
ឆ្នាំ តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីវៀតណាម-ឥណ្ឌាទទួលបាន ១ ពាន់ ៨៥០ លានដុល្លា
អាមេរិក។ តួលេខស្ថិតិនេះបានឃើញថា៖ និន្នាការកំណើននាំចេញកើនខ្ពស់ជាងបើប្រៀប
នឹងកំណើននាំចូល រួមចំណែកបង្រួញគំលាតខាតបង់ពាណិជ្ជកម្មរវាងប្រទេសទាំង ២
តទៅទៀត។ ដូច្នេះ ខាតបង់ពាណិជ្ជកម្មរវាងប្រទេសទាំង ២ ក្នុងរយៈពេល ៦ ខែដើមឆ្នាំ
២០១២ ចុះដល់ ៤៥% បើប្រៀបនឹងរយៈពេលគ្នានាពីឆ្នាំ ២០១១។ មុខទំនិញនាំចេញ មានតំលៃប្រាក់កំណើនខ្ពស់ចំនួន ១៤ គឺ៖ កៅស៊ូ ស្វ័យច័ន្ទី កុំព្យូទ័រ ផលិតផល
អេឡិចត្រូនិក ។ល។ ស្តីពីការនាំចូលនូវតែមានក្រមមុខទំនិញចំនួន ១៧ដែលមានតំលៃ
ប្រាក់កំណើនខ្ពស់៕