តំលៃប្រេងឆៅធ្លាក់ចុះនៅកំរិតទាបបំផុតក្នុងទសវត្សរ៍កន្លងទៅ
|
តំលៃប្រេងឆៅធ្លាក់ចុះនៅកំរិតទាបបំផុតក្នុងទសវត្សរ៍កន្លងទៅ (Image: VNA) |
(VOVworld) – នាថ្ងៃទី ២១ ធ្នូ តំលៃប្រេងឆៅនៅទីផ្សារអាមេរិកបានធ្លាក់ចុះនៅ
កំរិតទាបបំផុតក្នុងវគ្គជួញដូរក្នុងរយៈពេល ១១ ឆ្នាំ កន្លងទៅ ដោយសារទិន្នផល
ប្រេងឆៅហួសកំរិតតម្រូវការក្នុងការលៈទេសៈខឿនសេដ្ឋកិច្ចជួរមុខលើពិភព
លោក ទើបនឹងលុបចោលបទហាមឃាត់នាំចេញប្រេងឆៅដែលបានអនុវត្តក្នុង
អំឡុង ៤០ ឆ្នាំ កន្លងទៅ។ នៅទីផ្សារ New York តំលៃប្រេងឆៅ Brent សមុទ្រ
ខាងជើង នាខែ កុម្ភៈ ឆ្នាំ ២០១៦ បានថយចុះ ១,៤% ដល់ ៣៦,៣៥ ដុល្លា
អាមេរិកមួយ ថុង។ ដូច្នេះ តំលៃប្រេងឆៅ Brent បានធ្លាក់ដល់ ១៩%។ តំលៃ
មាសខ្មៅនេះកំពុង ត្រូវបានដាក់សម្ពាធដ៏ធ្ងន់ធ្ងរបន្ទាប់ពីអង្គការបណ្ដាប្រទេស
នាំចេញប្រេងរ៉ែ (OPEC) បានសម្រេចរក្សាទិន្នផលដោយមិនអើពើរដល់
តម្រូវការទាបនិងប្រភព ផ្គត់ផ្គង់បរិបូណ៍ក៏ដោយ។ ក្រៅពីនោះ សម្ពាធន៍
ត្រូវបានកើតឡើងថែមទៀត ក្រោយពីរដ្ឋសភាអាមេរិកបានសម្រេចលុប
ចោលបទហាមឃាត់ប្រេងឆៅដែលត្រូវបានអនុវត្តនាបណ្ដាឆ្នាំ ៧០
សតរត្សមុន។ ទង្វើនេះត្រូវបានចាត់ទុកជាការផ្លាស់ប្តូរប្រវត្តិសាស្ត្រខាង
គោលនយោបាយថាមពលរបស់អាមេរិកដែលបានផ្តើមឡើងក្នុងការលៈ
ទេសៈតំលៃប្រេងឆៅកំពុងធ្លាក់ចុះ៕