តំលៃប្រេងឆៅឡើងកំរិតខ្ពស់បំផុតក្នុងអំឡុង៣ខែកន្លងទៅ
|
តំលៃប្រេងឆៅឡើងកំរិតខ្ពស់បំផុតក្នុងអំឡុង៣ខែកន្លងទៅ |
Vovworld-តំលៃប្រេងឆៅនៅទីផ្សារអាមេរិកនិងពិភពលោកនាថ្ងៃទី៨តុលា
បានកើនឡើងកំរិតខ្ពស់បំផុតក្នុងអំឡុង៣ខែកន្លងទៅបន្ទាប់ពីមានការព្យាករណ៍
ថា តំលៃនៃប្រភេទឥន្ធនៈនេះក្នុងអំឡុង២ឆ្នាំខាងមុខនឹងកើនឡើងយ៉ាងខ្លាំង។
តាមទិន្នន័យពីមណ្ឌលពាណិជ្ជកម្ម New York នាថ្ងៃទី៨តុលាគឺតំលៃប្រេងឆៅ WTI
របស់អាមេរិកកើនឡើង១,៦២ដុល្លារអាមេរិក(៣,៤%)ឡើងដល់៤៩,៤៣ដុល្លារក្នុង
មួយធុង។ នេះជាកំរិតខ្ពស់បំផុតនៃប្រភេទប្រេងនេះគិតតាំងពីថ្ងៃទី២១កក្កដាមក។
នៅទីផ្សារក្រុងឡុង(អង់គ្លេស) តំលៃប្រេងឆៅ Brent បានកើនឡើង៣,៤%ឡើងដល់
៥៣,០៥ដុល្លារអាមេរិកក្នុងមួយធុង។ដូច្នេះក្នុងសប្ដាហ៍កន្លងទៅតំលៃប្រេងឆៅនៅ
ទីផ្សារអាមេរិកនិងពិភពលោកបានកើនឡើង៨%៕