តំលៃប្រេងធ្លាក់ចុះនៅកំរិតទាបបំផុតក្នុងអំឡុង ១១ ឆ្នាំកន្លងទៅ

តំលៃប្រេងធ្លាក់ចុះនៅកំរិតទាបបំផុតក្នុងអំឡុង ១១ ឆ្នាំកន្លងទៅ - ảnh 1
តំលៃប្រេងធ្លាក់ចុះនៅកំរិតទាបបំផុតក្នុងអំឡុង ១១ ឆ្នាំកន្លងទៅ (Image: VNA)


(VOVworld) – តំលៃប្រេងឆៅ Brent សមុទ្រខាងជើងនៅទីផ្សារហ៊ុនក្រុងឡុង
បានធ្លាក់ចុះយ៉ាងខ្លាំងដល់ ៣៤,៨៣ ដុល្លាអាមរិកក្នុងមួយធុង នាថ្ងៃទី ៦ មករា
។ នេះគឺជាតំលៃទាបបំផុតគិតតាំងពីថ្ងៃទី ១ កក្កដា ឆ្នាំ ២០១៤។ តំលៃប្រេងឆៅ
 រងឥទ្ធិពលដោយស្ថានភាពប្រភពការផ្គួតផ្គង់មានច្រើនពេកហើយភាពតានតឹង
ក្នុងទំនាក់ទំនងរវាងអារ៉ាប់ប៊ីសាអូឌីតនិងអ៊ីរ៉ង់ដែលជាប្រទេសនាំចេញប្រេងធំ
លើពិភពលោក។ តាមមជ្ឈដ្ឋានអ្នកវិភាគថា៖ ភាពតានតឹងនយោបាយរវាងអារ៉ាប់
ប៊ីសាអូឌីតនិងអ៊ីរ៉ង់នឹងធ្វើឲ្យស្ថានភាពផ្គត់ផ្គង់ហួសកំរិតនៅទីផ្សារប្រេងរ៉ែធ្ងន់ធ្ង
ថែមទៀតក្នុងពេលអ៊ីរ៉ង់នឹងបង្កើនទន្និផលដោយសារបទដាក់ទណ្ឌកម្មរបស់
លោកខាងលិចទៅលើប្រទេសនេះត្រូវបានលុបចោលខណៈដែលអារ៉ាប់ប៊ីសា
អូឌីតនឹង បង្កើនទិន្នផលដើម្បីរក្សាទីផ្សារ។ នាថ្ងៃដដែល អារ៉ាប់ប៊ីសាអូឌីតបាន
សម្រេច បញ្ចះតំលៃប្រេងឆៅនាខែកុម្ភៈឆ្នាំ ២០១៦ សំរាប់អឺរ៉ុបសំដៅរក្សាចំណែក
ទីផ្សារក្នុងកាលៈទេសៈ ទីផ្សារប្រេងរ៉ែកំពុងផ្គត់ផ្គង់ហួសកំរិត៕   

ប្រតិកម្មទៅវិញ

ផ្សេងៗ