តំលៃប្រេងពិភពលោកបន្តធ្លាក់ចុះ

(VOVworld) - សេចក្ដីជូនដំណឹងរបស់ជប៉ុនដែលជាខឿនសេដ្ឋកិច្ចធំទី៣លើពិភព
លោកស្ដីពីកំណើនអវិជ្ជមានក្នុងត្រីមាសទី២ឆ្នាំ២០១៥ រួមជាមួយល្បឿនកំណើន
ដ៏យឺតយ៉ាវគួរឲ្យកត់សំគាល់របស់ចិនដែលជាខឿនសេដ្ឋកិច្ចធំទី២លើពិភពលោក
គឺជាមូលហេតុស្នូលបណ្ដាលឲ្យតំលៃប្រេងនៅទីផ្សារអាមេរិកនិង ពិភពលោកនាថ្ងៃ
ទី១៧ សីហា បន្តធ្លាក់ថ្លៃ។តាមតួរលេខនៃមណ្ឌលជួញដូរទំនិញក្រុងញូយ៉កបាន
ឲ្យដឹងថា នាថ្ងៃទី១៧ សីហា តំលៃប្រេងឆៅ WTI (West Intermediate Texas) របស់
អាមេរិកបានថយ០,៦៣ដុល្លាអាមេរិក ចុះនៅត្រឹម ៤១,៨៧ដុល្លាអាមេរិកក្នុងមួយ
ធុង។នេះជាតំលៃទាបបំផុតនៃប្រេងឆៅ WTI គិតតាំងពីខែមិនាឆ្នាំ២០០៩មក។រីឯ
នៅទីផ្សារក្រុង London របស់អង់គ្លេសវិញ តំលៃប្រេង ឆៅ Bent ក៏ថយចុះនៅត្រឹម
៤៨,៧៤ដុល្លាអាមេរិកក្នុងមួយធុងផងដែរ។សប្ដាហ៍មុនត្រូវបាន កត់សំគាល់ជា
សប្ដាហ៍ធ្លាក់ថ្លៃដ៏ធ្ងន់ធ្ងររបស់មុខទំនិញប្រេងឆៅនិងក៏ជាសប្ដាហ៍ ទី៧ជាបន្ត
បន្ទាប់ដែលតំលៃប្រេងឆៅ WTI របស់អាមេរិកត្រូវថយចុះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ