តំលៃប្រេងអាមេរិកនិងពិភពលោកកើនយ៉ាងខ្លាំងបំផុតក្នុងរយៈពេលមួយខែកន្លងទៅ

(VOVworld) – ការដែលបរិមាណប្រេងក្នុងប្រព័ន្ធឃ្លាំងផ្ទុកបម្រុងយុទ្ធសាស្ត្រនិង បរិ
មាណធ្វើអាជីវកម្មប្រចាំថ្ងៃរបស់អាមេរិកសុទ្ធតែថយចុះ ជាមូលហេតុបណ្ដាលឲ្យ
តំលៃប្រេងឆៅនៅទីផ្សារអាមេរិកនិងពិភពលោកក្នុងថ្ងៃទី១៦ កញ្ញា កើនឡើងយ៉ាង
ខ្លាំងបំផុតក្នុងរយៈពេលមួយខែកន្លងទៅ។នាថ្ងៃទី១៦ កញ្ញា តំលៃប្រេងឆៅ WTI
របស់អាមេរិក បានកើន៥,៧% ឡើងដល់៤៧,១៥ដុល្លាអាមេរិកក្នុងមួយធុង។នេះ
ជាតំលៃខ្ពស់បំផុតរបស់ប្រេងឆៅ WTI តាំងពីថ្ងៃទី៣១ សីហាមក។នៅទីផ្សារឡុងដ៍
 តំលៃប្រេងឆៅ Brent បានកើន៤,៤២% ឡើង៤៩,៧៥ដុល្លាអាមេរិកក្នុង មួយធុង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ