តំលៃពាណិជ្ជកម្មរវាងវៀតណាមនិងអ៊ីស្រាអែលអាចទទួលបាន ២ ពាន់ លានដុល្លាអាមេរិកក្នុងឆ្នាំ ២០១៥


តំលៃពាណិជ្ជកម្មរវាងវៀតណាមនិងអ៊ីស្រាអែលអាចទទួលបាន ២ ពាន់ លានដុល្លាអាមេរិកក្នុងឆ្នាំ ២០១៥ - ảnh 1
តំលៃពាណិជ្ជកម្មរវាងវៀតណាមនិងអ៊ីស្រាអែលអាចទទួលបាន ២ ពាន់ លានដុល្លាអាមេរិកក្នុងឆ្នាំ ២០១៥ (Image: VNA)

(VOVworld) – ក្នុងដំណើទស្សនកិច្ចនៅអ៊ីស្រាអែលចាប់ពីថ្ងៃទី ២៨ មិថុនា
ដល់ថ្ងៃទី ២ កក្កដា ក្រុមការងារនៃគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមដឹកនាំ
ដោយ ប្រធាន លោក Vuong Dinh Hue បានជួបធ្វើការជាមួយរដ្ឋមន្ត្រីក្រសួង
សេដ្ឋកិច្ច អ៊ីស្រាអែល លោក Aryeh Deri នាថ្ងៃទី ២៨ មិថុនា។ លោក Vuong
Dinh Hue បានសង្កត់ធ្ងន់ថា៖ វៀតណាមជានិច្ចកាលគោរពនិងមានគោល
បំណងជំរុញ ទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយជាមួយ
អ៊ីស្រាអែល ជាពិសេស លើវិស័យសេដ្ឋកិច្ច។ ក្នុងកាលៈទេសៈតំលៃប្រាក់
នាំចេញនាំចូលរវាងប្រទេស ទាំង ២ បានហួសកំរិត ១ ពាន់លានដុល្លា
អាមេរិកនាឆ្នាំ ២០១៤ លោក​ Vuong Dinh Hue បានស្នើរឲ្យភាគីទាំង ២ ត្រូវខំប្រឹងប្រែងនាំតំលៃប្រាក់ពាណិជ្ជកម្មទ្វេ​ភាគីឡើង ២ ពាន់លាន
ដុល្លាអាមេរិកក្នុងឆ្នាំ ២០១៥ និងបង្កើនតទៅទៀតនា ពេលខាងមុខ។

 រីឯខ្លួនវិញ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអ៊ីស្រាអែល លោក Aryeh Deri បាន
ជឿជាក់ថា៖ លទ្ធផលនៃដំណើរទស្សនកិច្ចលើកនេះនឹងរួមចំណែក​យ៉ាងសកម្មក្នុងការបង្កើនទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ចពា
ណិជ្ជកម្មនិង វិនិយោគរវាងប្រទេសទាំង ២ នាពេលខាងមុខ។ លោក
Aryeh Deri បានស្នើរឲ្យ រដ្ឋាភិបាលនៃប្រទេសទាំង ២ គប្បីមានគោល
នយោបាយជួយឧបត្ថម្ភចាំបាច់​ដើម្បីជំរុញកិសច្ចសហប្រតិបត្តិការ
លើវិស័យកសិកម្ម ជាពិសេសគឺការចុះឈ្មោះ កម្មសិទ្ធិបញ្ញានិង
បណ្ដាមូលនិធិវិយោគក្នុងកសិកម្ម៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ