|
រលកសមុទ្រធំដោយខ្យល់ព្យុះ Malakas បង្កឡើងនៅឆ្នេរសមុទ្រតៃវ៉ាន់ (រូបថត៖EPA/TTXVN) |
(VOVworld) - ខ្យល់ព្យុះ Malakas ដោយមានភ្លៀងធ្លាក់និងខ្យល់បក់យ៉ាងខ្លាំង
បានប៉ះពាល់ទៅលើតំបន់ប៉ែកខាងកើតនិងប៉ែកខាងជើងដែនដីតៃវ៉ាន់ (ចិន) នាថ្ងៃ
ទី១៧ កញ្ញា ហើយបណ្ដាលឲ្យជើងហោះហើរចំនួន១៨៣ជើងត្រូវលុបចោល។ខ្យល់
ព្យុះនេះក៏ធ្វើឲ្យសេវាកម្មដឹកជញ្ជូនតាមផ្លូវសមុទ្រនិងផ្លូវដែកត្រូវផ្អាកដែរ។
មុននោះ ខ្យល់ព្យុះ Meranti ជាខ្យល់ព្យុះខ្លាំងបំផុតក្នុងឆ្នាំនេះ បានឆ្លងកាត់
ប្រទេសចិន ហើយបណ្ដាលឲ្យមនុស្សចំនួន១៨នាក់ស្លាប់និង១១នាក់ទៀតបាត់
ខ្លួន៕