តេអេរ៉ង់គំរាមតបតវិញចំពោះការដាក់ទណ្ឌកម្មរបស់អាមេរិកលើរដ្ឋមន្រ្តីយុត្តិធម៌អ៊ីរ៉ង់

(VOVWORLD) -នាថ្ងៃទី ១៣ មករា អ៊ីរ៉ង់បានប្រកាសថាខ្លួននឹងតបតវិញចំពោះការដាក់ទណ្ឌកម្មរបស់អាមេរិកលើរដ្ឋមន្រ្តីយុត្តិធម៌អ៊ីរ៉ង់ ខណៈដែលប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្កើនកិច្ចខិតខំប្រឹងប្រែងកែសម្រួលកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ជាមួយ P5 + 1 ។
តេអេរ៉ង់គំរាមតបតវិញចំពោះការដាក់ទណ្ឌកម្មរបស់អាមេរិកលើរដ្ឋមន្រ្តីយុត្តិធម៌អ៊ីរ៉ង់ - ảnh 1តេអេរ៉ង់គំរាមតបតវិញចំពោះការដាក់ទណ្ឌកម្មរបស់អាមេរិកលើរដ្ឋមន្រ្តីយុត្តិធម៌អ៊ីរ៉ង់ 

នាថ្ងៃទី ១៣ មករា អ៊ីរ៉ង់បានប្រកាសថាខ្លួននឹងតបតវិញចំពោះការដាក់ទណ្ឌកម្មរបស់អាមេរិកលើរដ្ឋមន្រ្តីយុត្តិធម៌អ៊ីរ៉ង់ ខណៈដែលប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្កើនកិច្ចខិតខំប្រឹងប្រែងកែសម្រួលកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ជាមួយ P5 + 1 ។ ក្រសួងការបរទេសអ៊ីរ៉ង់បានប្រកាសថា ឥរិយាបថរបស់រដ្ឋអំណាចលោក Trump ចំពោះ លោក Larijani គឺហួសពីដែនកំណត់ពណ៌ក្រហមស្តីពីវិធីប្រតិបត្តិក្នុងសហគមន៍អន្តរជាតិ ហើយរំលោភលើច្បាប់អន្តរជាតិ។

នាថ្ងៃដដែល ចិនបានអំពារនាវឲ្យភាគីទាក់ទិននានាគោរពកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ បន្ទាប់ ពីអាមេរិកបានសម្រេចចិត្តពន្យាពេលដាក់ទណ្ឌកម្មទៅលើតេអេរ៉ង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ