តេអេរ៉ង់ចោទប្រកាន់អារ៉ាប់ប៊ីសាអូឌីតធ្វើការវាយប្រហារតាមជើងអាកាសទៅលើស្ថានទូតអ៊ីរ៉ង់ប្រចាំនៅយេម៉ែន

តេអេរ៉ង់ចោទប្រកាន់អារ៉ាប់ប៊ីសាអូឌីតធ្វើការវាយប្រហារតាមជើងអាកាសទៅលើស្ថានទូតអ៊ីរ៉ង់ប្រចាំនៅយេម៉ែន - ảnh 1
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Javad Zarif  សំណូមពរឲ្យអារ៉ាប់ប៊ីសាអូឌីតបញ្ឈប់
សកម្មភាពប្រឈមមុខជាមួយអ៊ីរ៉ង់ (រូបថត៖AFP/TTXVN)

(VOVworld) - ក្រសួងការបរទេសអ៊ីរ៉ង់ នាថ្ងៃទី៧ មករា បានចោទប្រកាន់យន្តហោះ
របស់អារ៉ាប់ប៊ីសាអូឌីតមានចេតនាវាយប្រហារទៅលើស្ថានទូតប្រទេសនេះប្រចាំ
នៅ រដ្ឋធានី Sanaa របស់យេម៉ែន បណ្ដាលឲ្យបុគ្គលិកនៅស្ថានទូតរងរបួស។បំរ៉ែ
បំរួល នេះប្រព្រឹត្តទៅក្នុងកាលៈទេសៈភាពតានតឹងរវាងប្រទេសទាំងពីរនេះកំពុង
កើនឡើង។ស្ថានីយទូរទស្សន៍ជាតិអ៊ីរ៉ង់បានស្រង់សម្ដីអ្នកនាំពាក្យក្រសួងការបរ
ទេសលោក Hossein Jaber Ansari ឲ្យដឹងថា សកម្មភាពមានចេតនានេះរបស់អារ៉ាប់
ប៊ីសាអូឌិត បានរំលោភបំពានលើវិធានច្បាប់ទាំងឡាយស្ដីពីកិច្ចការពារក្រុមការ
ទូត។ ក្នុងអង្គរប្រជុំមួយនាថ្ងៃទី៧ មករា គណៈរដ្ឋមន្ត្រីអ៊ីរ៉ង់ក្រោមអធិបតីភាព
របស់ប្រធានា ធិបតីលោក Hassan Rouhani បានអនុម័តលើសេចក្ដីព្រាងច្បាប់មួយ
ដែលហាមឃាត់ការ នាំចូលទំនិញទាំងអស់មានប្រភពដើមពីអារ៉ាប់ប៊ីសាអូឌិត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ