តេអេរ៉ង់ប្រកាសថា "កំពុងត្រៀមរៀបចំរាល់សកម្មភាព"ក្នុងករណីកិច្ចព្រមព្រៀងនុយក្លេអ៊ែរត្រូវបែកបាក់

(VOVWORLD) -អ៊ីរ៉ង់បានជូនដំណឹងឲ្យ IAEA អំពីផែនការដាក់ឲ្យដំណើការឡើងវិញនូវរោងចក្រអ៊ុយរ៉ានីញ៉ូមនៅទីក្រុង Isfahan។ 
តេអេរ៉ង់ប្រកាសថា  តំណាងអចិន្ត្រៃយ៍អ៊ីរ៉ង់ប្រចាំនៅ IAEA លោក Reza Najafi (រូបថតៈ AFP/TTXVN)

នាថ្ងៃទី ៦ មិថុនា ថ្លែងមតិទៅកាន់មជ្ឈដ្ឋានសារព័ត៌មាន នៅខាងក្រៅកិច្ចប្រជុំថ្នាក់ដឹកនាំនៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) នៅទីក្រុង វីយែនរបស់អូទ្រីសនោះ តំណាងអចិន្ត្រៃយ៍អ៊ីរ៉ង់ប្រចាំនៅ IAEA លោក Reza Najafi បានឲ្យដឹងថា៖ ប្រទេសខ្លួនកំពុងអនុវត្តន៍រាល់កិច្ចការត្រៀមរៀងចំ ដើម្បីដាក់ឲ្យដំណើរការឡើងវិញនូវរាល់សកម្មភាពនុយក្លេ អ៊ែរ ក្នុងករណីកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលបានចុះហត្ថលេខារវាងអ៊ីរ៉ង់និងក្រុម P5 + 1 (រួមមានអង់គ្លេស បារាំង រុស្ស៊ី អាមេរិក ចិន និងអាល្លឺម៉ង់) កាលពីឆ្នាំ ២០១៥ ឬហៅថាផែនការសកម្មភាពលើគ្រប់ជ្រុងជ្រោយរួម(JCPOA) ត្រូវបែកបាក់។

យោងតាមលោក Najafi បានឲ្យដឹងថា៖ អ៊ីរ៉ង់បានជូនដំនឹងឲ្យ IAEA អំពីផែនការដាក់ឲ្យដំណើការឡើងវិញនូវរោងចក្រអ៊ុយរ៉ានីញ៉ូមនៅទីក្រុង Isfahan។ ទោះជាយ៉ាងណាលោក Najafi បានសង្កត់ធ្ងន់ថាវិធានការទាំងនេះមិនមានន័យថា អ៊ីរ៉ង់នឹងចាប់ផ្តើមសកម្មភាពដែលដើរផ្ទុយទៅនឹង JCPOA ឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ