ថៃ ត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូល APEC
(VOVWORLD) - នៅថ្ងៃទី១០ ខែតុលា នាយករដ្ឋមន្ត្រីថៃ លោក Prayut Chan-o-cha បានដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលមួយ ដើម្បីស្តាប់របាយការណ៍ស្តីពីវឌ្ឍនភាពត្រៀមរៀបចំសម្រាប់សប្តាហ៍កំពូល នៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វិក (APEC) លើកទី ២៩ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងបាងកកក្នុងខែវិច្ឆិកាខាងមុខ។
ថ្លែងមតិបន្ទាប់ពីកិច្ចប្រជុំ អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Anucha Burapachaisri បានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រី Prayut មានជំនឿជាក់ថា សន្និសីទនេះនឹងប្រព្រឹត្តិទៅប្រកបដោយជោគជ័យ។
ប្រធានបទនៃកិច្ចប្រជុំកំពូល APEC លើកទី ២៩ ដែលប្រទេសម្ចាស់ផ្ទះថៃបានជ្រើសរើសគឺ "បើកចំហ - តភ្ជាប់ - តុល្យភាព" ។ ទាក់ទងនឹង “បើកចំហរ” លោក Anucha បានមានប្រសាសន៍ថា ដើម្បីជួយសម្រួលដល់វិស័យពាណិជ្ជកម្ម និងការវិនិយោគ បណ្តាខឿនសេដ្ឋកិច្ចសមាជិក APEC បានគាំទ្រចំពោះសំណើរបស់ថៃ ពិចារណានិងពិភាក្សាអំពីកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរី អាស៊ី - ប៉ាស៊ីហ្វិក ខណៈដែលសន្និសីទរដ្ឋមន្ត្រីពាណិជ្ជកម្មបានឯកភាពគ្នា រៀបចំផែនការសម្រាប់លទ្ធផលជាក់ស្តែងមួយ។ ទាក់ទងនឹង “តុល្យភាព” ប្រទេសថៃកំពុងលើកកម្ពស់កំណើនប្រកបដោយនិរន្តរភាពនិងបរិយាប័ន្ន ដោយមានគោលដៅនៃការកសាងគំរូសេដ្ឋកិច្ចបៃតង - វីលជុំ - អេកូឡូស៊ី ៕