ថៃ៖ បាតុករនឹងហ៊ុំព័ទ្ធទីស្នាក់ការស្ថាប័នរដ្ឋាភិបាលទាំងអស់នាចុងសប្តាហ៍នេះ

ថៃ៖ បាតុករនឹងហ៊ុំព័ទ្ធទីស្នាក់ការស្ថាប័នរដ្ឋាភិបាលទាំងអស់នាចុងសប្តាហ៍នេះ - ảnh 1
ដល់ចុងសប្តាហ៍នេះបាតុករនឹងហ៊ុំព័ទ្ធស្ថាប័នរបស់រដ្ឋាភិបាលទាំងអស់។ (Image: laodong.vn)

(VOVworld) – នាថ្ងៃទី ១៦ មករា យុទ្ធនាការ “ទន្ទ្រានកាន់កាប់បាងកក” បាន ប្រព្រឹត្តទៅក្នុងរយៈពេល ៤ ថ្ងៃ។ មេដឹកនាំបាតុកម្ម លោក Suthep Thaugsuban
បានប្រកាសថា៖ ដល់ចុងសប្តាហ៍នេះ បាតុករនឹងហ៊ុំព័ទ្ធស្ថាប័នរបស់រដ្ឋាភិបាល
ទាំងអស់។ គិតដល់ឥឡូវនេះ ទីស្នាក់ការនៃនាយកដ្ឋានគយ ក្រសួងពាណិជ្ជកម្ម និងក្រសួងការងារថៃនៅទីក្រុងបាងកកត្រូវបានបាតុករទន្ទ្រានកាន់កាប់។ ប៉ុន្តែ
លោក Suthep មិនទាន់ប្រកាសនឹងហ៊ុំព័ទ្ធព្រលានយន្ហោះ ឬ ផ្សារហ៊ុនទេ។ នាថ្ងៃដ៏ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថៃបានឲ្យដឹងថា​៖ រដ្ឋាភិបាលនៃប្រទេសនេះមិនទាន់នាំចេញចម្លើយអំពីការផ្តើមគំនិតរៀបចំ
កិច្ចប្រជុំដោយឡែក ជាមួយស្ថាប័ននេះដើម្បីពិភាក្សាផ្អាកការបោះឆ្នោត
សកលនៅ ឡើយ ទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ