ថៃ៖ មេដឹកនាំនៃ “ភាគីអាវលឿង” ចំនួន ៦ នាក់ត្រូវបានកាត់ទោស

ថៃ៖ មេដឹកនាំនៃ “ភាគីអាវលឿង” ចំនួន ៦ នាក់ត្រូវបានកាត់ទោស - ảnh 1
ថៃ៖ មេដឹកនាំនៃ “ភាគីអាវលឿង” ចំនួន ៦ នាក់ត្រូវបានកាត់ទោស (Image: VNA)


(VOVworld) - នាថ្ងៃទី ២៨ ឧសភា តុលាការព្រហ្មទ័ណ្ឌថៃបានកាត់ទោសដាក់
ពន្ធនាគារ ២ ឆ្នាំ ចំពោះមេដឹកនាំចំនួន ៦ នាក់នៃសម្ព័ន្ធភាពប្រជាជនដើម្បីប្រជា
ធិបតេយ្យថៃ (PAD) ឬហៅថា “ភាគីអាវលឿង” ពីបទវាយប្រហារទៅលើមណ្ឌល
ខុទ្ទកាល័យនាយករដ្ឋមន្ត្រីក្នុងរលកបាតុកម្មនាឆ្នាំ ២០០៨ មក។ ក្នុងចំណមមុខ
សញ្ញាដែលត្រូវ បានកាត់ទោស នោះមានមេដឹកនាំស្នូលរបស់ PAD លោក
Sondhi Limthongkul។ ជនជាប់ចោទទាំង នេះសុទ្ធតែបាននៅក្រៅឃុំដើម្បីរង
ចាំអង្គជុំនំជុំរះពិនិត្យមើលឡើងវិញបន្ទាប់ពីទូទាត់ប្រាក់ធានាការខុសត្រូវ ប៉ុន្តែ គេត្រូវបានហាមឃាត់ធ្វើដំណើរទៅឯបរទេស។ លោក Sondhi និងសមាជិករាប់សិបនាក់ផ្សេងៗទៀតនៃភាគី “អាវលឿង” ក៏កំពុង ប្រឈមមុខនឹងបទភេវរកម្មផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ