ថៃ ម៉ាឡេស៊ី និងសិង្ហបុរី - ទីមកដល់របស់ពលករចំណាកស្រុកអាស៊ាន
(VOVWORLD) -តាមរបាយការណ៍ថ្មីៗ របស់ធនាគារពិភពលោក (WB) ប្រកាសនាថ្ងៃទី ៩ តុលានោះ ថៃ ម៉ាឡេស៊ី និងសិង្ហបុរីបានក្លាយទៅជាមជ្ឈមណ្ឌលនៃពលករចំណាកស្រុកមកពីបណ្ដាប្រទេសជាសមាជិកផ្សេងៗក្នុងសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។
ថៃ ម៉ាឡេស៊ី និងសិង្ហបុរី - ទីមកដល់របស់ពលករចំណាកស្រុកអាស៊ាន (Internet) |
តាមរបាយការណ៍ថ្មីៗ របស់ធនាគារពិភពលោក (WB) ប្រកាសនាថ្ងៃទី ៩ តុលានោះ ថៃ ម៉ាឡេស៊ី និងសិង្ហបុរីបានក្លាយទៅជាមជ្ឈមណ្ឌលនៃពលករចំណាកស្រុកមកពីបណ្ដាប្រទេសជាសមាជិកផ្សេងៗក្នុងសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ ដោយមានប្រធានបទ " ចំណាកស្រុករកឱកាស" របាយការណ៍នេះបានឲ្យដឹងថា ស្ថានភាពចំណាកស្រុកក្នុងប្លុកអាស៊ានបានកើនឡើងគួរឲ្យកត់សម្គាល់ ក្នុងដំណាក់កាល ១៩៩៥-២០១៥ និងប្រែក្លាយប្រទេសថៃ ម៉ាឡេស៊ី និងសិង្ហបុរី ទៅជាមជ្ឈមណ្ឌលចំណាកស្រុកនៅក្នុងតំបន់ ដោយមានពលករចំណាកស្រុកចំនួន ៦លាន ៥ សែន នាក់ ហើយស្រូបយក ៩៦% នៃចំនួនពលករចំណាកស្រុកសរុបក្នុងប្លុក។ សហគមន៍សេដ្ឋកិច្ចអាស៊ានបានអនុវត្តវិធានការមួយចំនួន សំដៅបង្កលក្ខណៈងាយស្រួលសម្រាប់ពលករចំណាក់ស្រុកក្នុងតំបន់ ប៉ុន្តែរាល់បទបញ្ញត្តិត្រឹមតែកែប្រែចំពោះមុខរបរ ជំនាញមួយចំនួនដូចជា៖ វេជ្ជបណ្ឌិត ទន្តបណ្ឌិត វិស្វករ ស្ថាបត្យករ ទីភ្នាក់ងារទេសចរណ៍។ តាមសេដ្ឋវិទូ ប្រធាន WB ទទួលបន្ទុកតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក លោក Sudhir Shetty ថាបណ្ដាប្រទេសទទួលពលករចំណាកស្រុក ប្រសិនបើមានកិច្ច សហការឲ្យបានល្អនូវគោលនយោបាយអន្តោប្រវេសន៍ ជាមួយគោលនយោបាយសេដ្ឋកិច្ចនោះ គឺអាចដោះស្រាយបានស្ថានភាពខ្វះពលករ ហើយជំរុញការអភិវឌ្ឍន៍លើវិស័យសេដ្ឋកិច្ច៕