ថៃគាំទ្រជប៉ុនដើរតួនាទីអន្តរជាតិឲ្យបានច្រើនជាងទៀត

ថៃគាំទ្រជប៉ុនដើរតួនាទីអន្តរជាតិឲ្យបានច្រើនជាងទៀត - ảnh 1
រដ្ឋមន្រ្តីការបរទេសថៃលោក Don Pramudwinai និងសមភាគីជប៉ុនលោក Fumio Kishida
(រូបថត៖Reuters)

(VOVworld) - នៅជំនួបចរចារនារសៀលថ្ងៃទី១ ឧសភានៅរដ្ឋធានីបាំងកកជាមួយ
សមភាគីជប៉ុនលោក Fumio Kishida ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅថៃ
រដ្ឋមន្រ្តីការបរទេសថៃលោក Don Pramudwinai បានឲ្យដឹងថា ថៃគាំទ្រជប៉ុនកាន់
តំណែងប្រធានក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ (G៧) និងសមា ជិកមិនអចិន្ត្រៃ
នៃក្រុមប្រឹក្សាសន្តិសុខអ.ស.ប។រដ្ឋមន្រ្តីការបរទេសជប៉ុនលោក Fumio Kishida បាន
អះអាងថា ជប៉ុននឹងបង្កើនកិច្ចសហប្រតិបតិ្តការជាមួយថៃ និងជួយឧបត្ថម្ភប្លុក
អាស៊ាន។
នាថ្ងៃទី២ ឧសភា រដ្ឋមន្រ្តីលោក Fumio Kishida បានជួបសន្ទនាជាមួយនាយករដ្ឋ
មន្រ្តីថៃលោក Prayut Chan-o-cha និងថ្លែងបទសន្ទរកថាស្ដីអំពីគោលនយោបាយ
ចំពោះអាស៊ានរបស់ជប៉ុន។បន្ទាប់ពីថៃ រដ្ឋមន្រ្តីការបរទេសជប៉ុនរូបនេះនឹងទៅ
បំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា ឡាវនិងវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ