ថ្ងៃទី ១៩ ខែវិច្ឆិកា៖ វៀតណាមមានករណីឆ្លងកូវីដ ១៩ ចំនួន ៩.៦២៥ ករណី និងជាសះស្បើយជិត ២.០០០ នាក់

(VOVWORLD) - អ្នកឆ្លងថ្មីកូវីដ ១៩ ចំនួន ៩.៦២៥នាក់ ត្រូវបានកត់ត្រាក្នុងប្រព័ន្ធជាតិ គ្រប់គ្រងករណីជំងឺកូវីដ-១៩ ក្នុងនោះ ករណីចំនួន ៨ ជាករណីនាំចូល និងអ្នកជំងឺចំនួន ៩.៦១៧ ករណីត្រូវបានកត់ត្រាក្នុងស្រុក 
ថ្ងៃទី ១៩ ខែវិច្ឆិកា៖ វៀតណាមមានករណីឆ្លងកូវីដ ១៩ ចំនួន ៩.៦២៥ ករណី និងជាសះស្បើយជិត ២.០០០ នាក់ - ảnh 1បិទខ្ទប់ទីតាំងមានអ្នកឆ្លងជំងឺកូវីដ ១៩ (TTXVN)

យោងតាមព្រឹត្តិបត្រព័ត៌មានស្តីពីជំងឺរាតត្បាតកូវីដ ១៩ នៅថ្ងៃទី ១៩ ខែវិច្ឆិកា បានឲ្យដឹងថា គិតត្រឹមម៉ោង ១៦ ថ្ងៃទី១៨ ខែវិច្ឆិកា ដល់ម៉ោង ១៦ ថ្ងៃទី១៩ ខែវិច្ឆិកា មានអ្នកឆ្លងថ្មីកូវីដ ១៩ ចំនួន ៩.៦២៥នាក់ ត្រូវបានកត់ត្រាក្នុងប្រព័ន្ធជាតិ គ្រប់គ្រងករណីជំងឺកូវីដ-១៩ ក្នុងនោះ ករណីចំនួន ៨ ជាករណីនាំចូល និងអ្នកជំងឺចំនួន ៩.៦១៧ ករណីត្រូវបានកត់ត្រាក្នុងស្រុក (ធ្លាក់ចុះ ៥៩២ ករណីបើធៀបនឹងថ្ងៃមុន) នៅតាមខេត្ត-ក្រុង ចំនួន ៥៧ (មានចំនួន ៤.៩៩៥ ករណីឆ្លងក្នុងសហគមន៍)។

ចាប់តាំងពីផ្ទុះជំងឺកូវីដ ១៩ រហូតមកដល់ពេលនេះ វៀតណាមមានអ្នកឆ្លងចំនួន ១.០៧៥.០៩៤ នាក់ ជាប់ចំណាត់ថ្នាក់ប្រទេសនិងតំបន់ចំនួន ៣៧/២២៣ ខណៈដែលគិតពីសមាមាត្រនៃការឆ្លង/មនុស្ស ១ លាននាក់ វៀតណាមជាប់ចំណាត់ថ្នាក់ ប្រទេស និងដែនដី ១៥០/២២៣ (ពោលគឺ ក្នុងចំណោម១លាននាក់ មានអ្នកឆ្លងចំនួន ១០.៩០៩នាក់)។ ក្នុងថ្ងៃនេះ មានករណីបានជាសះស្បើយចំនួន ២.០០០នាក់; ស្លាប់ ១០២ នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ