ថ្ងៃទី ២០ ឧសភា៖ មានករណីឆ្លងកូវីដ ១៩ ថ្មីចំនួន ១.៥៨៧ ករណី
(VOVWORLD) - ចំនួនអ្នកជំងឺដែលត្រូវបានប្រកាស បានជាសះស្បើយក្នុងថ្ងៃដដែល មានចំនួន ៧.១៥១ ករណី ដែលនាំឱ្យចំនួនករណីជាសះស្បើយសរុបចាប់តាំងពីការចាប់ផ្តើមនៃការរីករាលដាលឡើងដល់ជិត ៩,៤ លានករណី។
ចាប់ពីម៉ោង ៤ រសៀល ថ្ងៃទី ១៩ ឧសភា ដល់ម៉ោង ៤ រសៀល ថ្ងៃទី ២០ ឧសភា នៅលើប្រព័ន្ធគ្រប់គ្រងករណីកូវីដ-១៩របស់វៀតណាម បានកត់ត្រាការឆ្លងថ្មីចំនួន ១.៥៨៧ ករណី នៅក្នុងស្រុក (ធ្លាក់ចុះ ១២៨ ករណីបើធៀបនឹងថ្ងៃមុន)។ ចំនួនអ្នកជំងឺដែលត្រូវបានប្រកាស បានជាសះស្បើយក្នុងថ្ងៃដដែល មានចំនួន ៧.១៥១ ករណី ដែលនាំឱ្យចំនួនករណីជាសះស្បើយសរុបចាប់តាំងពីការចាប់ផ្តើមនៃការរីករាលដាលឡើងដល់ជិត ៩,៤ លានករណី។
គិតត្រឹមរសៀលថ្ងៃទី២០ ខែឧសភា វ៉ាក់សាំងជាង ៣,២លានដូស ត្រូវបានចាក់ជូនកុមារអាយុពី ៥-១១ឆ្នាំ។ ក្រសួងសុខាភិបាលកំពុងបញ្ជាឲ្យមូលដ្ឋាននានាពន្លឿនការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់កុមារក្នុងចន្លោះវ័យអាយុនេះ៕