ថ្ងៃទី ២៤ ខែវិច្ឆិកា អ្នកជំងឺជិត ២៦.០០០ នាក់បានជាសះស្បើយពីជំងឺកូវីដ-១៩

(VOVWORLD) - ក្នុងថ្ងៃនេះ មានករណីជាសះស្បើយចំនួន ២៥.៩៥១ ករណី ដែលខ្ពស់ជាងចំនួនករណីឆ្លងថ្មី ២.៥ ដង។ 

យោងតាមព្រឹត្តិបត្រព័ត៌មានស្តីពីជំងឺកូវីដ-១៩ នៅថ្ងៃទី២៤ ខែវិច្ឆិកា របស់ក្រសួងសុខាភិបាលបានឱ្យដឹងថា គិតត្រឹមម៉ោង ១៦ ថ្ងៃទី២៣ ខែវិច្ឆិកា ដល់ម៉ោង ១៦ ថ្ងៃទី២៤ ខែវិច្ឆិកា មានអ្នកឆ្លងថ្មីកូវីដ ១៩ ចំនួន ១១.៨១១នាក់ ដែលត្រូវបានកត់ត្រាក្នុងប្រព័ន្ធគ្រប់គ្រងករណីជំងឺកូវីដ-១៩ ថ្នាក់ជាតិ ក្នុងនោះ ចំនួន ២២ ករណីត្រូវបាននាំចូល និង ១១.៧៨៩ ករណីត្រូវបានកត់ត្រាក្នុងស្រុកនៅក្នុងខេត្ត-ក្រុងចំនួន ៥៩ (មាន ៦.៥៧៨ ករណីនៅក្នុងសហគមន៍) ។ ក្នុងថ្ងៃនេះ មានករណីជាសះស្បើយចំនួន ២៥.៩៥១ ករណី ដែលខ្ពស់ជាងចំនួនករណីឆ្លងថ្មី ២.៥ ដង។ ស្លាប់ចំនួន ១២៥ នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ