ថ្ងៃទី ២៦ ឧសភា នាំចេញផ្លែគូលេន Tan Yen ទៅទីផ្សារជប៉ុន

(VOVWORLD) - ខេត្ត Bac Giang មានផ្ទៃដីដំណាំផ្លែគូលេនប្រមាណ ៤៣៧ ហិកតា សម្រាប់ការនាំចេញ បរិមាណផលគ្រោងទទួលបាន ៣ ៦០០ តោន ក្នុងនោះមានផ្លែគូលេនប្រមាណ ១,៨ តោន សម្រាប់នាំចេញទៅជប៉ុន។
ថ្ងៃទី ២៦ ឧសភា នាំចេញផ្លែគូលេន Tan Yen ទៅទីផ្សារជប៉ុន - ảnh 1នាំចេញផ្លែគូលេន Tan Yen ទៅទីផ្សារជប៉ុន (រូបថត៖ sggp.org.vn)

នាព្រឹកថ្ងៃទី ២៦ ខែឧសភា នៅស្រុក Tan Yen ខេត្ត Bac Giang បានប្រព្រឹត្តិទៅពិធីនាំចេញ ផ្លែគូលេន Tan Yen ទៅកាន់ទីផ្សារជប៉ុន។ តាមគម្រោង មាន ផ្លែគូលេនប្រមាណ ១៥ តោន ត្រូវបាននាំចេញលើកនេះ។ នេះគឺជាឆ្នាំទី ២ ហើយ ដែលផ្លែគូលេន Bac Giang បាននាំចេញទៅកាន់ទីផ្សារជប៉ុន។

នៅចំពោះមុខស្ថានភាពនៃជំងឺរាតត្បាតកូវីដ ១៩ នោះ ខេត្ត Bac Giang បានម្ចាស់ការកសាងផែនការស្ដីពីការដាំដុះគូលេនប្រកបដោយសុវត្ថិភាព ដោយមានវិធានការជាច្រើនដូចជា៖ ត្រួតពិនិត្យផ្នែកវេជ្ជសាស្ត្រនៃលេខកូដតំបន់ដាំដុះ ម្ចាស់សួនផ្លែគូលេន មូលដ្ឋានវេចខ្ចប់ កែច្នៃ អ្នកបើកបរ មធ្យោបាយដឹកជញ្ជូន ពលករ ដែលចូលរួមក្នុងការប្រមូលផល វេចខ្ចប់ និងដឹកជញ្ជូនផ្លែគូលេន ព្រមទាំង ធានាសុវត្ថិភាព។

សូមបញ្ជាក់ដែរថា ខេត្ត Bac Giang មានផ្ទៃដីដំណាំផ្លែគូលេនប្រមាណ ៤៣៧ ហិកតា សម្រាប់ការនាំចេញ បរិមាណផលគ្រោងទទួលបាន ៣ ៦០០ តោន ក្នុងនោះមានផ្លែគូលេនប្រមាណ ១,៨ តោន សម្រាប់នាំចេញទៅជប៉ុនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ