ថ្ងៃទី ៤ ដែលវៀតណាមមិនមានករណីឆ្លងថ្មីកូវីដ ១៩ នៅក្នុងសហគមន៍

(VOVWORLD) - គណៈកម្មាធិការជាតិដឹកនាំការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត កូវីដ ១៩ បានឲ្យដឹងថា តឹ្រមម៉ោង ១៨ ថ្ងៃទី ១ ដល់ម៉ោង ៦ យប់ថ្ងៃទី ២ ខែកញ្ញា វៀតណាមមិនមានករណីឆ្លងថ្មីកូវីដ ១៩ ឡើយ។ 

ជាមួយគ្នានេះ ចំនួនអ្នកជំងឺកូវីដ ១៩  សរុបនៅវៀតណាមនៅតែមានចំនួន ១,០៤៤ ករណីដដែល។ ហេតុដូច្នេះ ឈានចូលថ្ងៃទី ៤ ហើយ វៀតណាមមិនមានករណីឆ្លងថ្មីកូវីដ ១៩ នៅក្នុងសហគមន៍ទេ។

គិតត្រឹមម៉ោង ៦ ព្រឹកថ្ងៃទី ២ ខែកញ្ញានេះ វៀតណាមមានករណីឆ្លងកូវីដ ១៩ សរុប ចំនួន ៦៩០ ករណី។

យោងតាមរបាយការណ៍របស់អនុគណកម្មការព្យាបាលនៃគណៈកម្មាធិការជាតិដឹកនាំការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ ថា៖ មានអ្នកជំងឺកូវីដ ១៩ ៧៣៥/១០៤៤ នាក់ បានជាសះស្បើយ។  រហូតមកដល់ពេលនេះ ប្រទេសទាំងមូលមានអ្នកជំងឺកូវីដចំនួន ៣៤ នាក់បានស្លាប់ ហើយភាគច្រើនជាមនុស្សវ័យចំណាស់ និងមានជំងឺរ៉ាំរ៉ៃប្រចាំកាយធ្ងន់ធ្ងារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ