ថ្ងៃទី ៧ មេសានេះគឺជាទិវាជាតិបរិច្ចាកឈាមស្ម័គ្រចិត្ត

(VOVWORLD) - ថ្ងៃនេះ (៧ មេសា) គឺជាទិវាជាតិបរិច្ចាគឈាមស្ម័គ្រចិត្ត។ ក្នុងឱកាសនេះ ពិធីសម្ពោធទិវាជាតិបរិច្ចាកឈាមស្ម័គ្រចិត្តឆ្នាំ ២០២៤ បានប្រព្រឹត្តទៅនៅតាមមូលដ្ឋានជាច្រើន ដោយទទួលបានឈាមសុវត្ថិភាពរាប់រយប្លោកនៅតាមទីតាំងនីមួយៗ។

ថ្ងៃទី ៧ មេសានេះគឺជាទិវាជាតិបរិច្ចាកឈាមស្ម័គ្រចិត្ត - ảnh 1រូបថត៖ Hoang Hieu/TTXVN

ចាប់តាំងពីឆ្នាំ ២០០៨ មក ប្រទេសទាំងមូលបានកៀងគរ និងទទួលបានឈាមជាង ១៦ លានប្លោក ដែលក្នុងនោះ ៩៩% នៃឈាម ដែលទទួលបានគឺបានមកពីអ្នកបរិច្ចាគឈាមដោយស្ម័គ្រចិត្ត។

លទ្ធផលនេះគឺជាប្រភពនៃការបំផុសគំនិត និងលើកទឹកចិត្តដល់សហគម ន៍ក្នុងការចូលរួមក្នុងការបរិច្ចាកឈាមដើម្បីសង្គ្រោះជីវិត ក៏ដូចជាសកម្ម ភាពស្ម័គ្រចិត្តជាច្រើនទៀត។

ទន្ទឹមនឹងនោះ ដំណើរក្រហមឆ្នាំ ២០២៤ ដែលដឹកនាំដោយវិទ្យាស្ថានឈាម-បញ្ចូលឈាមមជ្ឈឹម និងការិយាល័យនៃគណៈកម្មាធិការជាតិដឹកនាំសម្រាប់ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក៏នឹងចាប់ផ្តើមនៅថ្ងៃទី ១-២ ខែមិថុនា នៅខេត្ត Dak Lak និងអូសបន្លាយរហូតដល់ថ្ងៃទី ២៨ កក្កដា។  រំពឹងថានឹងទទួលបានឈាមប្រហែល ១២០.០០០ ប្លោក។

តាមរយៈការរៀបចំចំនួន ១១ លើកមក (២០១៣ - ២០២៣) ដំណើក្រហម បានធ្វើឡើងនៅក្នុងខេត្ត-ក្រុង ៥៨/៦៣ ដែលទាក់ទាញអ្នកចូលរួមរាប់លាននាក់; រៀបចំថ្ងៃបរិច្ចាកឈាមចំនួន ៥២២ ថ្ងៃ នៅតាមទីតាំងបរិច្ចាកឈាមចំនួន ២.៦៥៣ កន្លែង ទទួលបានឈាមជាង ៨១០.០០០ ប្លោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ