ថ្ងៃទី ៨ ខែមីនា ចាប់ផ្តើមចាក់វ៉ាក់សាំងការពារកូវីដ ១៩ នៅតាមខេត្តនិងក្រុងចំនួន ១៣

(VOVWORLD) - ដោយសារតែវ៉ាក់សាំងមិនទាន់គ្រប់គ្រាន់ ហេតុដូច្នេះ ក្រសួងសុខាភិបាលវៀតណាម បានផ្តល់អាទិភាពដល់ខេត្តចំនួន ១៣ ដែលមានជំងឺរាតត្បាត។ 

នៅក្នុងសន្និសីទអនឡាញ ដើម្បីដាក់ពង្រាយអនុវត្តន៍ផែនការចាក់វ៉ាក់សាំងការពារកូវីដ - ១៩ ដែលធ្វើឡើងនៅព្រឹកថ្ងៃទី ៦ ខែមីនានៅទីក្រុងហាណូយ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Nguyen Thanh Long បានឲ្យដឹងថា ថ្ងៃទី ៨ ខែមីនា វៀតណាមនឹងដំណើរការចាក់វ៉ាក់សាំងនៅទីក្រុង Hai Duong, ហាណូយ និងទីក្រុងហូជីមិញជាដើម។ ដោយសារតែវ៉ាក់សាំងមិនទាន់គ្រប់គ្រាន់ ហេតុដូច្នេះ ក្រសួងសុខាភិបាលវៀតណាម បានផ្តល់អាទិភាពដល់ខេត្តចំនួន ១៣ ដែលមានជំងឺរាតត្បាត។ ទន្ទឹមនឹងនោះ ក្រសួងកំពុងធ្វើការយ៉ាងសកម្មជាមួយ COVAX ដើម្បីនៅខែមិនានេះ  វ៉ាក់សាំង ចំនួន ១,៣ លានដូសនឹងមកដល់វៀតណាម ហើយនៅខែមេសានិងឧសភា  វ៉ាក់សាំងនឹងសម្បូរជាង។ នេះគឺជាវ៉ាក់សាំងថ្មី ដែលត្រូវបានប្រើជាលើកដំបូងនៅវៀតណាម ដូច្នេះ យោងតាមលោករដ្ឋមន្រ្តី Nguyen Thanh Long គឺត្រូវធានាបាននូវសុវត្ថិភាពអតិបរមា។ តាមនោះ ទីកន្លែងចាក់ថ្នាំនឹងរៀបចំការពិនិត្យមើលដោយកម្រងសំណួរ មុននឹងចាក់វ៉ាក់សាំងនិងតាមដានក្រោយពេលចាក់ថ្នាំនៅនឹងកន្លែងចាក់ថ្នាំតែម្តង។

"ជាមួយនឹងផែនការចាក់វ៉ាក់សាំងការពារកូវីដ - ១៩ ដំណាក់កាលដំបូង វ៉ាក់សាំងនឹងផ្តោតលើក្រុមមុខសញ្ញាអាទិភាពនិងអ្នកដែលចូលរួមដោយផ្ទាល់ក្នុងការងារបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាត៖ “យើងចាប់ផ្តើមចាក់ម្ជូលវ៉ាក់សាំងដំបូងសម្រាប់អ្នកដែលចូលរួមដោយផ្ទាល់ក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត ដើម្បីកាត់បន្ថយកត្តាហានិភ័យនៃការឆ្លងដល់មុខសញ្ញាទាំងនេះ។ គ្រូពេទ្យដែលថែទាំអ្នកជំងឺកូវីដ ១៩ ដោយផ្ទាល់គឺមានហានិភ័យឆ្លងខ្ពស់  ដូច្នេះយើងត្រូវតែការពារមុខសញ្ញាទាំងនេះ ទន្ទឹមនឹងនោះ គឺអ្នកដែលចូលរួមក្នុងការការពារការរីករាលដាលក្នុងសហគមន៍ ដូចជាអ្នកបម្រើការងារតាមដានស្នាមអ្នកជំងឺ និងអ្នកយកសំណាកធ្វើតេស្តិ៍ ដាដើម។ យ៉ាងណាមិញ ក្នុងវគ្គនេះ យើងមិនអាចចែកចាយវ៉ាក់សាំងទៅឲ្យតំបន់ចំនួន ៦៣ បានទេ មានតែខេត្តនិងក្រុងចំនួន ១៣ ប៉ុណ្ណោះ ដែលមានជំងឺរាតត្បាត ហើយផ្តល់អាទិភាពដល់ខេត្ត Hai Duong”។ នេះបើយោងតាមប្រសាសន៍របស់លោក Nguyen Thanh Long។

លោករដ្ឋមន្រ្តី Nguyen Thanh Long ក៏បានបញ្ជាក់ផងដែរថា ទន្ទឹមនឹងការនាំចូលវ៉ាក់សាំងមក វៀតណាមកំពុងផលិតវ៉ាក់សាំងយ៉ាងសកម្ម ដោយធានាសុវត្ថិភាពសុខភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ