ថ្ងៃទី១១ដែលវៀតណាមមិនកត់ត្រាករណីឆ្លង Covid-19 ថ្មីនៅក្នុង សហគមន៍

(VOVWORLD) - ប្រសិនបើគិតពីរសៀល ថ្ងៃទី២៤ មេសា ដែលមានករណីឆ្លងថ្មីចំនួន២ ដែលជានិស្សិតវិលត្រឡប់ មកពីជប៉ុននោះ គឺវៀតណាមមានរយៈពេល៣ថ្ងៃជាប់ៗគ្នាដែលមិនកត់ត្រាករណី ឆ្លងថ្មីណាមួយឡើយ។
ថ្ងៃទី១១ដែលវៀតណាមមិនកត់ត្រាករណីឆ្លង Covid-19 ថ្មីនៅក្នុង សហគមន៍ - ảnh 1បណ្ដាអ្នកជំងឺ Covid-19 ត្រូវបានព្យាបាលជាសះស្បើយហើយចេញពីមន្ទីរពេទ្យ (រូបថត៖ TTXVN) 

គិតដល់វេលាម៉ោង៦ព្រឹកថ្ងៃទី២៧ មេសា គណៈកម្មការជាតិដឹកនាំ ការងារប្រយុទ្ធប្រឆាំងជំងឺឆ្លង Covid-19 បានឲ្យដឹងថា វៀតណាមមិនទាន់ កត់ត្រាបន្ថែមករណីឆ្លងថ្មីណាមួយនៅឡើយ។ ឥឡូវនេះ ចំនួនអ្នកឆ្លងជំងឺ នៅតែមាន២៧០នាក់ដដែល។ ដូច្នេះហើយ វៀតណាមឈានចូលដល់ថ្ងៃទី១១ដែល មិនកត់ត្រាករណីឆ្លង Covid-19 ថ្មីក្នុងសហគមន៍។ ប្រសិនបើគិតពីរសៀល ថ្ងៃទី២៤ មេសា ដែលមានករណីឆ្លងថ្មីចំនួន២ ដែលជានិស្សិតវិលត្រឡប់ មកពីជប៉ុននោះ គឺវៀតណាមមានរយៈពេល៣ថ្ងៃជាប់ៗគ្នាដែលមិនកត់ត្រាករណី ឆ្លងថ្មីណាមួយឡើយ។

        មានអ្នកជំងឺចំនួន២២៥នាក់ត្រូវបានព្យាបាលជាសះស្បើយនិងចេញពីមន្ទីរពេទ្យ។ ក្នុងចំណោមអ្នកជំងឺកំពុងព្យាបាលចំនួន៤៥នាក់ ១៣នាក់មាន លទ្ធផលធ្វើតេស្តអវិជ្ជមានលើកទី១ និង៣នាក់មានលទ្ធផលអវិជ្ជមានលើកទី៣ ឡើងទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ