ថ្ងៃទី១៤មីនា៖ វៀតណាមរកឃើញករណី១ទៀតឆ្លងវីរុស SARS-CoV-2 ដែលនាំអោយចំនួនករណីឆ្លងសរុបកើនដល់ ៤៨ នាក់
(VOVWORLD) - នាព្រឹកថ្ងៃទី ១៤ ខែមីនា ក្រសួងសុខាភិបាល វៀតណាមទទួលបានព័ត៌មានពីវិទ្យាស្ថានប៉ាស្ទ័រនៅទីក្រុងហូជីមិញដោយប្រកាសលទ្ធផលវិជ្ជមាននៃការធ្វើតេស្ត SARS-CoV-2។ អ្នកជំងឺជាបុរស អាយុ ៣១ ឆ្នាំ រស់នៅទីក្រុងហូជីមិញ ដែលអង្គុយរថយន្តជាមួយអ្នកជម្ងឺលេខ ៤៥ និងជួបជាមួយអ្នកជំងឺលេខ ៣៤ នៅខេត្ត Binh Thuan។
នាព្រឹកថ្ងៃទី ១៤ខែមីនា ក្រសួងសុខាភិបាលបានប្រកាសនូវករណីឆ្លងថ្មី ដែលនាំអោយចំនួនករណីឆ្លងសរុបកើនដល់ ៤៨ នាក់ |
មុននោះ ក្រសួងសុខាភិបាល នៅថ្ងៃទី ១៣ខែមីនាបានបញ្ជាក់ថា មាន ២ ករណីទៀតគឺករណីទី ៤៦ និង៤៧ វិជ្ជមានចំពោះវីរុស SARS-CoV-2 ជាស្ត្រី រស់នៅទីក្រុងហាណូយ។ អ្នកជម្ងឺលេខ ៤៦ អាយុ ៣០ ឆ្នាំ ជាអ្នកបម្រើការតាមយន្តហោះ ធ្វើដំណើរពីទីក្រុងឡុង មកកាន់ទីក្រុងហាណូយនាថ្ងៃទី ៩ ខែមីនា។ ចំណែកឯអ្នកជម្ងឺលេខ ៤៧ អាយុ ៤៣ ជាអ្នកបំរើនៅក្នុងអាគាររបស់អ្នកជម្ងឺលេខ ១៧ ដែលមានការប៉ះពាល់ផ្ទាល់។
អ្នកជំងឺទាំងពីរនាក់នេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យត្រូពិកមជ្ឈិម សាខាទី២ នៅ Dong Anh និងមានសុខភាពស្ថិរភាព។
ហេតុដូច្នេះ រហូតមកដល់ថ្ងៃទី ១៤ ខែមីនា ប្រទេសវៀតណាមមានករណីឆ្លងវីរុស SARS-CoV-2 ចំនួន ៤៨ ករណី ហើយ ១៦ ករណីបានជាសះស្បើយ៕