ថ្ងៃទី១៦ដែលវៀតណាមមិនកត់ត្រាករណីឆ្លង Covid-19 ថ្មីនៅក្នុងសហគមន៍
(VOVWORLD) - ក្នុងចំណោម ករណីឆ្លង Covid-19 សរុបចំនួន២៧០ករណីនៅវៀតណាម មាន១៣០ ករណីត្រូវបានយកទៅធ្វើចត្តាឡីស័កបន្ទាប់ពីចូលក្នុងប្រទេស ហើយមាន ២១៩ករណីបានជាសះស្បើយ។
គិតដល់ថ្ងៃទី២ ឧសភា វៀតណាមបន្តមិនមានករណីឆ្លងជំងឺ Covid-19 ថ្មីណាមួយឡើយ។ ដូច្នេះហើយ នេះជាថ្ងៃទី១៦ជាប់ៗគ្នាដែលវៀតណាម មិនកត់ត្រាករណីឆ្លងជំងឺថ្មីណាមួយក្នុងសហគមន៍ឡើយ។ ក្នុងចំណោម ករណីឆ្លង Covid-19 សរុបចំនួន២៧០ករណីនៅវៀតណាម មាន១៣០ ករណីត្រូវបានយកទៅធ្វើចត្តាឡីស័កបន្ទាប់ពីចូលក្នុងប្រទេស ហើយមាន ២១៩ករណីបានជាសះស្បើយ។ ក្នុងចំណោមករណីកំពុងសម្រាកព្យាបាល ចំនួន៥១ មាន១៦ករណី មានលទ្ធផលធ្វើតេស្តអវិជ្ជមានចំពោះវីរុស SARS-CoV-2 ពី១ដល់២លើក៕