ថ្ងៃទី១៩ជាប់ៗគ្នាដែលវៀតណាមមិនមានករណីឆ្លង Covid-19 ថ្មីក្នុងសហគមន៍

(VOVWORLD) - ក្នុងចំណោមអ្នកជំងឺ Covid-19 សរុបចំនួន២៧១នាក់ មាន២២១នាក់បានជាសះស្បើយ។

គិតដល់វេលាម៉ោង៦ព្រឹកថ្ងៃទី៥ ឧសភា វៀតណាមបន្តមិនកត់ត្រា ករណីឆ្លង Covid-19 ថ្មីណាមួយឡើយ។ នេះជាថ្ងៃទី១៩ជាប់ៗគ្នាដែលវៀត ណាមមិនមានករណីឆ្លងថ្មីក្នុងសហគមន៍។ ក្នុងចំណោមអ្នកជំងឺ Covid-19 សរុបចំនួន២៧១នាក់ មាន២២១នាក់បានជាសះស្បើយ។

ក្នុងថ្ងៃទី៥ ឧសភា គ្រោងនឹងមានអ្នកជំងឺចំនួន៥នាក់បន្ថែមទៀតត្រូវ បានប្រកាសជាសះស្បើយ។ ក្នុងនោះ អ្នកជំងឺ២នាក់ដែលវិជ្ជមានឡើង វិញចំពោះវីរុស SARS-CoV-2 ក្រោយពីចេញពីមន្ទីរពេទ្យ ក៏ត្រូវបានប្រកាស ជាសះស្បើយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ