ថ្ងៃទី២ខែសីហា៖ វៀតណាមបានកត់ត្រាករណីឆ្លងកូវីដ-១៩ថ្មីចំនួន២០០០ករណី

(VOVWORLD) - ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតមក វៀតណាមមានអ្នកឆ្លងចំនួនជាង១០,៧លានករណីចំនួនករណីត្រូវបានព្យាបាលឲ្យជាសះស្បើយមានចំនួនជាង ៩,៩លានករណី។ 
នារសៀលថ្ងៃទី២ ខែសីហា ក្រសួងសុខាភិបាលបានឲ្យដឹងថា វៀតណាមបានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន២.០០០ករណី។ អ្នកជំងឺចំនួន ៩.៦៦៨នាក់ត្រូវបានប្រកាសថាបានជាសះស្បើយ; មានករណីស្លាប់១។
ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតមក វៀតណាមមានអ្នកឆ្លងចំនួនជាង១០,៧លានករណីចំនួនករណីត្រូវបានព្យាបាលឲ្យជាសះស្បើយមានចំនួនជាង ៩,៩លានករណី។ ចំនួនករណីស្លាប់សរុបគឺ មាន៤៣.០៩៤ករណី ដែលស្រូបយក ០,៤% នៃចំនួនករណីឆ្លងជំងឺសរុប។ បច្ចុប្បន្ននេះ វៀតណាមបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាង ៣០៤,៥លានដូស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ