ថ្ងៃទី២០ ខែឧសភា រដ្ឋសភានឹងបើកសម័យប្រជុំលើកទី ៧

(VOVWORLD) - តាមការ នាព្រឹកថ្ងៃទី២០ ឧសភា រដ្ឋសភានឹងបោះឆ្នោតជ្រើសតាំងប្រធានរដ្ឋសភា និងប្រធានរដ្ឋតាមការកំណត់។
ថ្ងៃទី២០ ខែឧសភា រដ្ឋសភានឹងបើកសម័យប្រជុំលើកទី ៧ - ảnh 1សន្និសីទសារព័ត៌មានស្តីពីកម្មវិធីសម័យប្រជុំលើកទី ៧ រដ្ឋសភានីតិកាលទី ១៥។ រូបថត៖ qdnd.vn

នាព្រឹកថ្ងៃទី ១៩ ឧសភា នៅវិមានរដ្ឋសភា អគ្គលេខាធិការរដ្ឋសភា លោក Bui Van Cuong ប្រធានខុទ្ទកាល័យរដ្ឋសភាបានដឹកនាំសន្និសីទសារព័ត៌មានស្តីពីកម្មវិធីសម័យប្រជុំលើកទី ៧ រដ្ឋសភានីតិកាលទី ១៥។ អនុប្រធានខុទ្ទកាល័យរដ្ឋសភា លោក Vu Minh Tuan បានឲ្យដឹងថា សម័យប្រជុំលើកទី៧ នឹងបើកកិច្ចប្រជុំត្រៀមរៀបចំ និងបើកសម័យប្រជុំដ៏ឧឡារិកនាថ្ងៃទី២០ ឧសភា ដែលរំគ្រោងថានឹងបិទនាថ្ងៃទី២៨ ខែមិថុនា តាមទម្រង់ប្រជុំផ្ទាល់នៅវិមានរដ្ឋសភា ទីក្រុងហាណូយ។ សម័យប្រជុំនេះបានធ្វើឡើងជា២វគ្គ។ វគ្គទី ១ ចាប់ពីថ្ងៃទី ២០ ខែឧសភាដល់ថ្ងៃទី ៨ ខែមិថុនា។ វគ្គទី២ ចាប់ពីថ្ងៃទី១៧ ខែមិថុនា ដល់ព្រឹកថ្ងៃទី២៨ ខែមិថុនា។ តាមផែនការពេលវេលាធ្វើការនៃសម័យប្រជុំនេះគឺ ២៦ថ្ងៃកន្លះ។

ក្នុងសម័យប្រជុំនេះ រដ្ឋសភានឹងពិនិត្យ និងអនុម័តលើគម្រោងច្បាប់ចំនួន១០ សេចក្តីព្រាងនៃសេចក្តីសម្រេចចំនួន៣ និងពិនិត្យ និងផ្តល់យោបល់លើគម្រោងច្បាប់ចំនួន១១។ រដ្ឋសភាក៏បានពិចារណាលើបញ្ហាសេដ្ឋកិច្ច សង្គម ថវិការដ្ឋ ការត្រួតពិនិត្យ និងបញ្ហាសំខាន់ៗផ្សេងៗទៀត។ ជាពិសេស រដ្ឋសភាពិចារណា និងសម្រេចលើការងារកម្មាភិបាល តាមសមត្ថកិច្ច។ តាមការ នាព្រឹកថ្ងៃទី២០ ឧសភា រដ្ឋសភានឹងបោះឆ្នោតជ្រើសតាំងប្រធានរដ្ឋសភា និងប្រធានរដ្ឋតាមការកំណត់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ