ថ្ងៃទី៣ កក្កដា ខាងមុខនឹងមានជើងហោះហើរទី២បញ្ជូនពលរដ្ឋវៀតណាមពីអូស្ត្រាលីវិលត្រឡប់មកប្រទេសវិញ
(VOVWORLD) - នាពេលខាងមុខ វៀតណាមគ្រោងនឹងបន្តធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋ វៀតណាមដែលកំពុងជាប់គាំងនៅឯបរទេសដោយសារជំងឺ Covid-19 ដោយផ្អែកលើស្ថានភាពនៃជំងឺរាតត្បាតក៏ដូចជាបំណងប្រាថ្នារបស់ពលរដ្ឋផងដែរ។
ពលរដ្ឋវៀតណាមនៅអូស្ត្រាលីមុនពេលចេញដំណើរវិលត្រឡប់មកប្រទេសវិញ។ (រូបថត៖ VOV) |
ឆ្លើយតបនឹងបំណងប្រាថ្នារបស់ពលរដ្ឋវៀតណាមយ៉ាងច្រើនកុះករដែលកំពុងជាប់គាំងនៅអូស្ត្រាលីនិងនូវែលហ្សេឡង់ដោយសារជំងឺ Covid-19 ស្ថានទូតវៀតណាមប្រចាំអូស្ត្រាលីបានសហការជាមួយអគ្គស្ថានកុងស៊ុលប្រចាំនៅទីក្រុង Sydney អគ្គស្ថានកុងស៊ុលប្រចាំនៅទីក្រុង Perth និង ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម ដើម្បីជំរុញការរៀបចំជើងហោះ ហើរទី២ក្នុងបំណងបញ្ជូនពលរដ្ឋវៀត ណាមវិល ត្រឡប់ មកប្រទេសវិញនាថ្ងៃទី៣ កក្កដា ខាងមុខនេះ។
នាពេលខាងមុខ វៀតណាមគ្រោងនឹងបន្តធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋ វៀតណាមដែលកំពុងជាប់គាំងនៅឯបរទេសដោយសារជំងឺ Covid-19 ដោយផ្អែកលើស្ថានភាពនៃជំងឺរាតត្បាតក៏ដូចជាបំណងប្រាថ្នារបស់ពលរដ្ឋផងដែរ៕