ថ្ងៃទី៧៥ជាប់ៗគ្នាហើយដែលវៀតណាមិនរកឃើញករណីឆ្លង Covid-19 នៅក្នុងសហគមន៍ឡើយ

(VOVWORLD) - ដូច្នេះ បរិមាណអ្នក ជម្ងឺ Covid-19 សរុបនៅតែមានចំនួន៣៥៥នាក់ ក្នុងនោះមាន៣៣៥នាក់បានជា សះស្បើយរួចហើយ។ 

 នាព្រឹកថ្ងៃទី៣០ មិថុនា ក្រសួងសុខាភិបាលវៀតណាមបានជូនដំណឹង ថា ក្នុងរយៈពេល២៤ម៉ោងកន្លងទៅ វៀតណាមមិនកត់ត្រាករណីឆ្លងជម្ងឺ Covid-19 ថ្មីណាមួយនៅក្នុងសហគមន៍ឡើយ។ ដូច្នេះ បរិមាណអ្នក ជម្ងឺ Covid-19 សរុបនៅតែមានចំនួន៣៥៥នាក់ ក្នុងនោះមាន៣៣៥នាក់បានជា សះស្បើយរួចហើយ។ ចំណែកឯអ្នកជម្ងឺនៅសេសសល់ចំនួន២០នាក់កំពុង សម្រាកព្យាបាលនៅតាមមូលដ្ឋានសុខាភិបាលនានាដោយមានសុខភាព ធម្មតា។

អ្នកជម្ងឺជាអ្នកបើកបរយន្តហោះជនជាតិអង់គ្លេស ដែលកំពុងសម្រាក ព្យាបាលនៅមន្ទីរពេទ្យ Cho Ray ទីក្រុងហូជីមិញ ក៏មានវិវឌ្ឍន៍ដ៏ល្អ ប្រសើរផងដែរ។ នាថ្ងៃទី២៩ មិថុនា អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀត ណាមលោក Nguyen Truong Son បានសម្ដែងក្ដីសង្ឃឹមថា ក្នុងរយៈពេល ១០ថ្ងៃខាងមុខ អ្នកជម្ងឺរូបនេះអាចដើរដោយខ្លួនឯង តាមនោះមានលក្ខ ខ័ណ្ឌគ្រប់គ្រាន់ដើម្បីធ្វើមាតុភូមិនិវត្តន៍នាថ្ងៃទី១២ កក្កដា តាមការគ្រោង ទុក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ