ថ្ងៃធ្វើការដំបូងនៃមហាសន្និបាតតំណាងនារីទូទាំងប្រទេសលើកទី១៣

(VOVWORLD) - ចូលរួមអង្គមហាសន្និបាត មានគណៈប្រតិភូផ្លូវការចំនួន ១.០០០ នាក់ តំណាងឱ្យគ្រប់វណ្ណៈស្ត្រីវៀតណាម លើគ្រប់វិស័យ គ្រប់តំបន់ ក្រុមជនជាតិ និងសាសនានៃប្រទេសជាតិ។ 
ថ្ងៃធ្វើការដំបូងនៃមហាសន្និបាតតំណាងនារីទូទាំងប្រទេសលើកទី១៣  - ảnh 1ប្រតិភូចូលរួមមហាសន្និបាតនារីទូទាំងប្រទេសលើកទី ១២ (រូបថតឯកសារ៖ baodantoc.vn)
នាព្រឹកថ្ងៃទី៩ ខែមីនា នៅមជ្ឈមណ្ឌលសន្និបាតជាតិនៃទីក្រុងហាណូយ មហាសន្និបាតតំណាងនារីទូទាំងប្រទេសលើកទី១៣ អាណត្តិ២០២២-២០២៧ បានឈានចូលថ្ងៃធ្វើការដំបូងដោយសម័យប្រជុំរៀបចំ ប្រកាស និងប្រគល់ប័ណ្ណសរសើរ ចំពោះស្នាដៃច្នៃប្រឌិតអបអរសាទរមហាសន្និបាត។

ចូលរួមអង្គមហាសន្និបាត មានគណៈប្រតិភូផ្លូវការចំនួន ១.០០០ នាក់ តំណាងឱ្យគ្រប់វណ្ណៈស្ត្រីវៀតណាម លើគ្រប់វិស័យ គ្រប់តំបន់ ក្រុមជនជាតិ និងសាសនានៃប្រទេសជាតិ។ ដោយប្រធានបទ “លើកកំពស់ប្រពៃណីសាមគ្គីភាព ភាពច្នៃប្រឌិត សមាហរណកម្ម ការកសាងអង្គការសមាគមដ៏រឹងមាំ ដើម្បីសុភមង្គលរបស់ស្ត្រី ដើម្បីភាពរុងរឿងរបស់ប្រទេសជាតិ” អង្គមហាសន្និបាតមានភារកិច្ចវាយតម្លៃលើចលនារបស់ស្ត្រីនិងសកម្មភាពរបស់សមាគមក្នុងរយៈពេល ៥ ឆ្នាំកន្លងមក តាមនោះដាក់ចេញទិសដៅនិងភារកិច្ចសម្រាប់អាណត្តិ ២០២២-២០២៧ និងបោះឆ្នោតជ្រើសរើសគណៈកម្មាធិការប្រតិបត្តិនៃសហភាពនារីវៀតណាមអាណត្តិទី ១៣។

សម័យប្រជុំបើកមហាសន្និបាតបានធ្វើឡើងនៅព្រឹកថ្ងៃទី១០ មីនា ដោយមានការចូលរួមពីថ្នាក់ដឹកនាំបក្ស និងរដ្ឋ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ