ថ្ងៃធ្វើការទី ៤ នៃសន្និបាតមជ្ឈិមលើកទី ៨ អាណត្តិទី ១៣

(VOVWORLD) - ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានដឹកនាំកិច្ចពិភាក្សាក្នុងនាមការិយាល័យនយោបាយ។
ថ្ងៃធ្វើការទី ៤ នៃសន្និបាតមជ្ឈិមលើកទី ៨ អាណត្តិទី ១៣ - ảnh 1សន្និបាតមជ្ឈិមលើកទី ៨ អាណត្តិទី ១៣ (រូបថត៖ VNA)

ថ្ងៃនេះ (ថ្ងៃទី ៥ ខែតុលា) សន្និបាតលើកទី ៨ នៃគណៈកម្មាធិការមជ្ឈិមបក្សលើកទី ១៣ បានឈានចូលដល់ថ្ងៃធ្វើការទី ៤។ នាពេលព្រឹក គណៈកម្មាធិការមជ្ឈិមបក្សបានធ្វើការនៅសាលប្រជុំដើម្បីពិភាក្សាអំពីការបូកសរុបរយៈពេល ១០ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តចុះថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០១២ នៃសន្និបាតមជ្ឈឹមលើកទី ៥ អាណត្តិ ១១ ស្ដីពីបញ្ហា នយោបាយសង្គមមួយចំនួន ដំណាក់កាល ២០១២ - ២០២០។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានដឹកនាំកិច្ចពិភាក្សាក្នុងនាមការិយាល័យនយោបាយ។

នារសៀលថ្ងៃដដែល គណៈកម្មាធិការមជ្ឈិមបក្សបានធ្វើការតាមក្រុមដើម្បីពិភាក្សាស្តីពីការបូកសរុបរយៈពេល ១៥ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្ត ចុះថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០០៨ នៃគណៈកម្មាធិការមជ្ឈិមបក្សលើកទី ១០ ស្តីពីការកសាងជួរបញ្ញវន្តក្នុងសម័យកាលជំរុញឧស្សាហូបនីយកម្ម និងទំនើបកម្មរបស់ប្រទេសជាតិ៕

បន្ទាប់មក ការិយាល័យនយោបាយ និងលេខាធិការដ្ឋានបានជួបប្រជុំគ្នា ដើម្បីផ្តល់យោបល់លើការទទួលស្វាគមន៍ និងការពន្យល់អំពីខ្លឹមសារដែលបានពិភាក្សាដោយគណៈកម្មាធិការមជ្ឈិម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ