ថ្ងៃធ្វើការទី ៦ នៃសន្និបាតលើកទី៦ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៣

(VOVWORLD) - ថ្ងៃទី ៨ ខែតុលានេះ កិច្ចប្រជុំលើកទី ៦ នៃគណៈកម្មាធិការមជ្ឈិមបក្សលើកទី ១៣ ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងហាណូយ   បានឈានចូលដល់ថ្ងៃធ្វើការទី ៦។

ថ្ងៃធ្វើការទី ៦ នៃសន្និបាតលើកទី៦ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៣ - ảnh 1ទិដ្ឋភាពនៃសម័យប្រជុំ (រូបថត៖ VOV)

នាព្រឹកថ្ងៃទី ៨ តុលា គណៈកម្មាធិការមជ្ឈិមបក្សបានពិភាក្សាអំពីគម្រោងតម្រង់ទិសនៃផែនការមេជាតិដំណាក់កាល ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៥០។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh តាងនាមការិយាល័យនយោបាយអញ្ជើញជាប្រធានកិច្ចពិភាក្សា។

នារសៀលថ្ងៃដដែល គណៈកម្មាធិការមជ្ឈិមបក្សបានសិក្សាលើឯកសារ និងផ្តល់យោបល់លើរបាយការណ៍ស្តីពីការងារសំខាន់ៗ ដែលការិយាល័យនយោបាយបានដោះស្រាយបន្ទាប់ពីសន្និបាតលើកទី ៥ ដល់សន្និបាតលើកទី ៦ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាល ១៣ និងរបាយការណ៍ការងារហិរញ្ញវត្ថុរបស់បក្ស។ បន្ទាប់មក ការិយាល័យនយោបាយបានបើកកិច្ចប្រជុំផ្តល់យោបល់លើការទទួល បកស្រាយរាល់ខ្លឹមសារដោយគណៈកម្មាធិការមជ្ឈិមលើកមកពិភាក្សា ស្តីពីរបាយការណ៍ស្ថានភាពសេដ្ឋកិច្ច-សង្គម ថវិការដ្ឋឆ្នាំ ២០២២ និងគម្រោងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ថវិការដ្ឋឆ្នាំ ២០២៣ និងផែនការហិរញ្ញវត្ថុនៃថវិការដ្ឋសម្រាប់ឆ្នាំ ២០២៣ - ២០២៥; គម្រោងតម្រង់ទិសផែនការមេថ្នាក់ជាតិសម្រាប់ឆ្នាំ២០២១ ដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ២០៥០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ