ថ្ងៃធ្វើការទីពីរនៃសន្និបាតមជ្ឈិមនីតិកាលទី១៣
(VOVWORLD) - ក្នុងថ្ងៃធ្វើការ ការិយាល័យនយោបាយបានបើកកិច្ចប្រជុំដើម្បីពិនិត្យ ទទួលយក និងពន្យល់មតិពិភាក្សារបស់គណៈកម្មាធិការមជ្ឈិមអំពីសេចក្ដីព្រាងរបាយការណ៍នានា។
នាថ្ងៃទី ១៧ ឧសភា ដែលជាថ្ងៃធ្វើការទី២ នៃសន្និបាតលើកទី៩ នៅទីក្រុង ហាណូយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមបានពិភាក្សាអំពីសេចក្ដី ព្រាងរបាយការណ៍បូកសរុបការងារកសាងបក្សនិងការអនុវត្តលក្ខ័ន្តិកៈបក្ស សម្រាប់ ដាក់ជូនមហាសន្និបាតលើកទី១៤របស់បក្សកុម្មុយនិស្តវៀតណាម; ផ្តល់យោបល់លើ គម្រោងបូកសរុបសារាចរណ៍លេខ ៣៥ ចុះថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០១៩ របស់ ការិយាល័យនយោបាយ និងសេចក្តីព្រាងសារាចរណ៍របស់ការិយាល័យនយោបាយ ស្តីពីមហាសន្និបាតបក្សភាគគ្រប់ជាន់ថ្នាក់ឆ្ពោះទៅមហាសន្និបាតបក្សលើកទី ១៤។