(VOVworld)-ថ្ងៃទី៩មករា សន្និបាតលើកទី១០ នៃគណៈកម្មាធិការមជ្ឈឹមបក្ស កុម្មុយនិស្តវៀតណាមនីតិកាលទី១១ឈានចូលថ្ងៃធ្វើការទី៥។
|
ទិដ្ឋភាពនៃសម័យបើកសន្និបាត |
នាព្រឹកថ្ងៃទី៩មករា គណៈកម្មាធិការមជ្ឈឹមបក្ស បានដំណើរការសម័យ ប្រជុំពេញអង្គនៅសាលប្រជុំ ពិភាគ្សាអំពីពង្រាងរបាយការណ៍វាយតម្លៃ លទ្ធ
ផលអនុវត្តន៍ភារកិច្ច អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម៥ឆ្នាំ ២០១១-២០១៥ និងទិសដៅភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម៥ឆ្នាំ ២០១៦-២០២០ ដើម្បីដាក់ជូន មហាសន្និបាតលើកទី១២របស់បក្ស។
សម័យពិភាគ្សាបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រី
លោក Nguyen Tan Dung
ពេលល្ងាចថ្ងៃដដែល គណៈកម្មាធិការមជ្ឈឹមបក្សបានធ្វើការនៅសាល
ប្រជុំ។លោក Le Hong Anh សមាជិកការិយាល័យនយោបាយ សមាជិកអចិន្ត្រៃយ៍ គណៈលេខាធ្វើជាអធិបតីកិច្ចប្រជុំនេះ។
លោក Nguyen Xuan Phuc សមាជិកការិយាល័យនយោបាយនិងជា ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល បានថ្លែងរបាយការណ៍ ស្តីពីគំរោងការណ៍កាត់ បន្ថយក្របខ័ណ្ឌនិងរៀបចំរចនាសម្ព័ន្ធជួរកម្មាភិបាល មន្ត្រី និយោជិតឡើងវិញ។
លោក Vu Duc Dam សមាជិកការិយាល័យនយោបាយ និងជាឧប នាយករដ្ឋមន្ត្រីរដ្ឋាភិបាលបានថ្លែងរបាយការណ៍ស្តីពីគំរោងផែនការអភិវឌ្ឍន៍ និងគ្រប់គ្រងសារព័ត៌មានដល់ឆ្នាំ២០២៥។
បន្ទាប់មក គណៈកម្មាធិការមជ្ឈឹមបក្សនិងស្រាវជ្រាវពិភាគ្សាតាមក្រុមៗ អំពីគំរោងការណ៍ទាំងពីរពោលខាងលើ៕