ថ្ងៃប្រជុំដើមដំបូងនៃសន្និសីទកំពូលក្រុម G7

ថ្ងៃប្រជុំដើមដំបូងនៃសន្និសីទកំពូលក្រុម G7 - ảnh 1
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបារាំងលោក Michel Sapin (Euronews)


        Vovworld-ក្នុងថ្ងៃប្រជុំដើមដំបូងនាថ្ងៃទី៧មិថុនានៃសន្និសីទកំពូលក្រុង G7
បណ្ដាប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ (G7) នៅអាល្លឺម៉ង់ បណ្ដាថ្នាក់ដឹកនាំ G7
បាន​ដំណើរការពិភាគ្សាលើប្រធានបទមួយចំនួន៖ សេដ្ឋកិច្ចពាណិជ្ជកម្មសន្តិសុខ
​និងកិច្ចការបរទេស។ បណ្ដាថ្នាក់ដឹកនាំ G7 បានឯកភាពអំពីការជំរុញដំណើរការ
​ចរចារ​លើកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មនិងវិនិយោគអន្តរមហាអាតឡង់ទីក
(TTIP)។ ខ្លឹមសារចំនួន២អំពីវិបត្តិបំណុលរបស់ក្រិកនិងបញ្ហាអ៊ុយក្រែនទោះបីជា​
មិនមែនជាខ្លឹមសារសំខាន់ក្តី ប៉ុន្តែត្រូវបានថ្នាក់ដឹកនាំ G7 ផ្ដោតទៅលើក្នុងការ​
ថ្លែងមតិរបស់ខ្លួន។ អំពីវិបត្តិបំណុលរបស់ក្រិក ប្រធានគណៈកម្មាធិការអឺរ៉ុប (EC)
Jean Claude Juncker បានអំពាវនាវក្រិកនាំចេញសំណើរកែទម្រង់ថ្មី។ ទាក់ទិន​ដល់
​វិបត្តិអ៊ុយក្រែននិងទំនាក់ទំនងជាមួយរុស្ស៊ី អធិការបតីអាល្លឺម់ង់ Angela Merkel និង
ប្រធានាធិបតីអាមេរិក Barack Obama បានឲ្យដឹងថា នឹងបន្ធូស្រាល​បទដាក់
ទណ្ឌកម្មទៅលើរុស្ស៊ីប្រសិនបើកិច្ចព្រមព្រៀងសន្តិភាព Minsk ត្រូវបាន​ដំណើរការ
តាមផែនការ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ